ព័ត៌មានអន្ដរជាតិ
ប៉ូលិសឆេកច្រានចោលការវាយប្រហារក្នុងសាលារៀនជាអំពើភេរវកម្ម
ក្មេងជំទង់ម្នាក់ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋដោយការវាយប្រហារនិងសម្លាប់ស្ត្រីពីរនាក់ដោយប្រើកាំបិតកាលពីថ្ងៃព្រហស្បតិ៍នៅឯកន្លែងលក់ទំនិញមួយក្នុងសាធារណរដ្ឋឆេកក្នុងតំបន់អឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២១ខែកុម្ភៈនេះ។

អ្នកស្លាប់ស្ថិតក្នុងចំណោមអ្នករងរបួសធ្ងន់ធ្ងរ ហើយក្រោយមកប៉ូលិសបានបញ្ជាក់ថា អ្នកទាំងពីរបានស្លាប់។ ការវាយប្រហារនេះបានកើតឡើងនៅក្នុងទីក្រុង Hradec Kralove ចម្ងាយប្រហែល១០០គីឡូម៉ែត្រភាគខាងកើតទីក្រុង Prague ប៉ុន្តែសមត្ថកិច្ចមិនទាន់លាតត្រដាងអំពីមូលហេតុនោះទេ។
ប៉ូលិសបានឲ្យដឹងថា ការវាយប្រហារនេះមិនមែនជាការវាយប្រហារភេរវកម្មនោះទេ ហើយអ្នកវាយប្រហារទំនងជាវាយប្រហារជនរងគ្រោះដោយចៃដន្យ ខណៈជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណភ្លាមៗនោះទេ។
បន្ទាប់ពីកើតហេតុប៉ូលិសបានឃាត់ខ្លួនក្មេងប្រុសជនជាតិឆេកអាយុ ១៦ ឆ្នាំប្រហែល ១ គីឡូម៉ែត្រ ពីកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីការវាយប្រហារ។ កាំបិតមួយក៏ត្រូវបានគេរកឃើញនៅក្បែរនោះ ខណៈព័ត៌មានលម្អិតអំពីហេតុការណ៍មិនត្រូវបានដឹងនៅឡើយនោះទេ
នាយករដ្ឋមន្ត្រីលោក Petr Fiala ក៏បានបង្ហោះនៅលើXចូលរួមរំលែកទុក្ខដល់សាច់ញាតិសពផងដែរ។
ប៉ូលិសកំពុងធ្វើការស៉ើបអង្គេតលើករណីនេះនៅឡើយ។ មកដល់ពេលនេះស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង គ្មានគ្រោះថ្នាក់ដល់សាធារណជន ហើយសន្តិសុខនៅក្នុងទីក្រុងមិនត្រូវបានពង្រឹងនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


