Connect with us

សន្តិសុខសង្គម

ថៃរកឃើញម៉ូតូ២៣ គ្រឿង ដែលឈ្មួញប្រុងនាំឆ្លងដែនចូលមកកម្ពុជា

បានផុស

នៅ

ក្នុងពេលចុះល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន កម្លាំងយោធាព្រំដែនថៃ បានប្រទះឃើញម៉ូតូស៊េរីថ្មីចំនួន ២៣ គ្រឿង នៅចំណុចចំការដូងប្រេងក្បែរព្រំដែនកម្ពុជា ដែលម៉ូតូទាំងនេះគឺឈ្មួញត្រៀមសម្រាប់នាំឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាដោយខុសច្បាប់ នាថ្ងៃឆ្លងឆ្នាំសកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងយោធាថៃបានប្រទះឃើញម៉ូតូចំនួន ៩ គ្រឿង ដែលជនមិនស្គាល់មុខយកមកលាក់ទុកនៅក្នុងចម្ការដូងប្រេងដោយគ្រប់តង់ពណ៌ខៀវ នៅចំណុចភូមិថាប់ព្រិច ឃុំថាប់ព្រិច ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។ ក្រោយប្រទះឃើញម៉ូតូ៩គ្រឿងនោះ កម្លាំងបានព្យាយាមបន្តរុករកក្បែរបរិវេណនោះក៏បានប្រទះឃើញម៉ូតូចំនួន ១៤ គ្រឿងបន្ថែមទៀត ដែលក្រុមជនមិនស្គាល់មុខបានប្រើប្រាស់ធាងដូងប្រេងគ្របយ៉ាងជិត សរុបចំនួន ២៣ គ្រឿង។

ម៉ូតូ២៣គ្រឿងនោះ គឺមានម៉ាក ម៉ូតូ scoopy ចំនួន ១៦ គ្រឿង ម៉ូតូហ្វីរ៉ាណូចំនួន ៣ គ្រឿង ម៉ូតូ pcx ចំនួន ២ គ្រឿង ម៉ូតូ yamaha ចំនួន ១ គ្រឿង និងម៉ូតូ apb ចំនួន ១ គ្រឿង ដោយម៉ូតូទាំង ២៣ គ្រឿងនេះមានភ្ជាប់ជាមួយនូវកូនសោបញ្ឆេះទាំងអស់។

បច្ចុប្បន្នសមត្ថកិច្ចថៃបានបញ្ជូនម៉ូតូទាំងនេះទៅឲ្យអង្គភាពគយប្រចាំស្រុកក្លងណាំសៃ ដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម