សន្តិសុខសង្គម
អ្នកនាំពាក្យ៖ ១សប្តាហ៍ចុងក្រោយ មានបទល្មើសព្រហ្មទណ្ឌ៦២ករណី សមត្ថកិច្ចបង្ក្រាបបាន៤៨ករណី
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញថា ក្នុងរយៈពេលក្នុង១សប្តាហ៍ចុងក្រោយនេះ រាប់ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ មានបទល្មើសព្រហ្មទណ្ឌកើតឡើងសរុបចំនួន៦២ករណី នៅទូទាំងប្រទេស។ ក្នុងចំណោមបទល្មើសសរុបនោះ កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបានចំនួន៤៨ករណី ដោយមានជនសង្ស័យសរុបចំនួន៧០នាក់ ត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

អ្នកនាំពាក្យរងបានឱ្យដឹងទៀតថា ជនសង្ស័យទាំងនោះ ភាគច្រើនបានប្រព្រឹត្តអំពើលួច និងអំពើហិង្សា។ ក្រៅពីនេះមានដូចជាករណីឆក់ ប្លន់ បំពានផ្លូវភេទ រំលោភផ្លូវភេទ ឆបោក ឃាតកម្ម បង្ខាំងមនុស្សជំរិតទារប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់ជាដើម។ លោកបញ្ជាក់ថា កាលពីសប្ដាហ៍មុន សមត្ថកិច្ចនគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន៤៤ករណី និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន៩០នាក់។ ចំនួននេះ បានបង្ហាញឱ្យឃើញថា ករណីបទល្មើសព្រហ្មទណ្ឌនៅសប្ដាហ៍ចុងក្រោយមានការថយចុះ។

លោក ទូច សុខៈ សង្កត់ធ្ងន់ថា ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ គឺជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងស្មារតីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ ឧបនាយករដ្ឋមន្ត្រី ស សុខា តែងតែប្រជុំដឹកនាំបញ្ជា ដោយតាមដានជំរុញលើកទឹកដល់អាជ្ញាធរដែនដីថ្នាក់ក្រោមជាតិ និងនគរបាលជាតិចំណុះក្រសួងមហាផ្ទៃ ដាក់ចិត្តដាក់កាយយកស្មារតីទទួលខុសត្រូវផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព ជាពិសេស អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាប្រចាំថែមទៀតផង៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


