សន្តិសុខសង្គម
មន្រ្តីជំនាញអំពាវនាវដល់សាធារណៈជន ឈប់រំលោភបំពានទីតាំងចំណតរថយន្តក្រុងសាធារណៈ
មន្រ្តីជំនាញនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈសំណូមពរដល់សាធារណៈជនជួយរក្សាទីតាំងចំណតរថយន្តក្រុងសាធារណៈ ឲ្យមានគំលាតត្រឹមត្រូវសម្រាប់រថយន្តក្រុងងាយស្រួលចូលចត ខណៈពេលបច្ចុប្បន្នទីតាំងចំណតរថយន្តក្រុងសាធារណៈត្រូវបានចតពីសំណាក់យានយន្តផ្សេងៗ រួមជាមួយពលរដ្ឋមួយចំនួនតូចប្រើប្រាស់ធ្វើអាជីវកម្ម។

នៅតាមចំណតរដយន្ដក្រុងបច្ចុប្បន្ន ហាក់នៅមានពលរដ្ឋជាអ្នកបញ្ជាយានយន្តមួយចំនួន តែងតែបើកបរទៅឈប់ ឬចតចោលនៅទីតាំងចំណតតែម្តង ពិសេសនោះប្រើទីតាំងចំណត ជាកន្លែងលក់ដូរផ្សេងៗនានាជាដើម ដែលទាំងនេះហើយជាកត្តា ធ្វើឱ្យរថយន្តក្រុងមិនអាចចូលទៅចតក្នុងចំណតរបស់ខ្លួនដើម្បីទទួលប្រជាពលរដ្ឋបាន។ ហើយវាក៏ជាផ្នែកមួយបង្កឱ្យមានការរាំងស្ទះ ឬកកស្ទះដល់លំហូរចរាចរណ៍មួយកម្រិតផងដែរនោះ។

លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ចូនសាធារណៈបានឱ្យដឹងថា បច្ចុប្បន្ននេះ ពិតជានៅមានពលរដ្ឋមួយចំនួនបានបន្តបំពានចំណតរថយន្តក្រុង តាមរយៈរូបភាពផ្សេងៗ បើទោះបីជាកន្លងទៅ រដ្ឋាករស្វយ័តតែងបានធ្វើការផ្សព្វផ្សាយជាច្រើន រួមបញ្ចូលស្លាកសញ្ញានានា ដែលមានដាក់នៅតាមទីតាំងចំណត ដើម្បីបញ្ជាក់ថា ទីតាំងនោះ គឺសម្រាប់តែរថយន្តក្រុងទៅចតទទួលពលរដ្ឋជិះធ្វើដំណើរក៏ដោយ។

គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ មានពលរដ្ឋជាច្រើនបាននាំគ្នាប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ តាមរយៈរថយន្តក្រុងរបស់រដ្ឋ ហើយរថយន្តជាច្រើនរាប់សិបគ្រឿង ត្រូវបានគេប្រទះឃើញធ្វើដំណើរចល័តជាប្រចាំក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីបម្រើដល់ការដឹកជញ្ជូនពលរដ្ឋឱ្យធ្វើដំណើរទៅមកដោយភាពងាយស្រួលបំផុត ក្នុងអាណត្តិរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលជារដ្ឋាភិបាលឌីជីថល៕
អត្ថបទ៖ សុភា






-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


