Connect with us

សន្តិសុខសង្គម

សិស្សសាលាម្នាក់ ចេញពីទាត់បាល់ ជិះម៉ូតូទៅបុកពីក្រោយកុងតឺន័រចតស្ងៀមលើចិញ្ចើមផ្លូវ បោកក្បាលស្លាប់

បានផុស

នៅ

យុវជន​ជា​សិស្ស​សាលា​ថ្នាក់​ទី ១០ ម្នាក់ ជិះ​ម៉ូតូ​ចេញពី​លេង​ទាត់បាល់​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បុក​ពីក្រោយ​កុងតឺន័រ​ដែល​ចត​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​បោក​ផ្ទប់​បាក់ ក ស្លាប់​ភ្លាមៗ ហើយ​រថយន្ត​ក៏បាន​បើក​គេច​ពី​កន្លែង​កើតហេតុ​បាត់​ស្រមោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៧ និង ៣០ នាទី​យប់ ថ្ងៃ​ទី ២៨ ខែ​កក្កដា ឆ្នាំ ២០២៤ ចំណុច​មុខ​ខ្លោងទ្វារ​វត្ត​ជើងឯក ស្ថិត​លើ​ផ្លូវ ២១៧ សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​(សព)​មាន​ឈ្មោះ យូ គីមហាក់ អាយុ ១៦ ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី ១០ រស់នៅ​ម្ដុំ​កួរស្រូវ ៣ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដង្កោ។

បើ​តាម​ការ​បញ្ជាក់​ពី​បុរស​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឃើញ​ហេតុការណ៍​ខាងលើ ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​យុវជន​រងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា Scoopy ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HY-1697 ជិះ​តាម​បណ្ដោយ​ផ្លូវ ២១៧ ទិសដៅ​ពី​កើត​មក​លិច ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុច​កើតហេតុ ពុំ​ដឹង​ថា​ជនរងគ្រោះ​មាន​បញ្ហា​អ្វី​នោះ​ទេ ស្រាប់​ជ្រុល​ចង្កូត​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ ដែល​បើក​យក​មក​ចត​នៅ​លើ​ដង​ផ្លូវ យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​បោក​ផ្ទប់​ពីក្រោយ​បាក់ ក ស្លាប់​យ៉ាង​រន្ធត់​ក្នុង​ថ្លុក​ឈាម ក្រោយពី​បុក​រួច ក៏​មាន​តៃកុង​ឡើង​មក​បើក​រថយន្ត​ខាងលើ​គេចខ្លួន​ពី​កន្លែង​កើតហេតុ​បាត់ស្រមោល។

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​នឹង​ជំនាញ​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ចុះ​មក​ដល់​វាស់វែង​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន រួច​ទាក់ទង​ហៅ​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួល​សព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ ចំណែក​ឯ​រថយន្ត សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម