Connect with us

សន្តិសុខសង្គម

រដ្ឋបាលខណ្ឌកំបូល បន្តបាញ់ថ្នាំកម្ចាត់មូស បង្ការជំងឺគ្រុនឈាមក្នុងមូលដ្ឋាន

បានផុស

នៅ

ដោយអនុវត្តតាមការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល រដ្ឋបាលខណ្ឌកំបូលបន្តយុទ្ធនាការបាញ់ថ្នាំកម្ចាត់មូសនៅតាមមូលដ្ឋាននៅតាមទីវត្តអារាម សាលារៀន ដើម្បីកម្ចាត់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាបន្តបន្ទាប់ មន្រ្តីការិយាល័យ​សង្គមកិច្ច​ និងសុខុមាលភាពសង្គម​ និងកំលាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌកំបូល បានបន្តចុះបាញ់ថ្នាំកម្ចាត់មូស ដើម្បីបង្ការការចម្លងជំងឺគ្រុនឈាមដល់សិស្សានុសិស្ស ទីវត្តអារាម នានា និងតាមភូមិសង្កាត់ ក្នុងមូលដ្ឋានខណ្ឌកំបូល។

ជាមួយគ្នានេះ លោក ឃឹម ស៊ុនសូដា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់ទឹកដក់ថ្លាជាជម្រកមូសខ្លា ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា។ លុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍ ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។

សូមរំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញការ​លើកកម្ពស់​សុខភាព និង​សុ​ខុ​មាល​ភាព​ពលរដ្ឋ​ គឺជា​អាទិភាព​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ជាប្រចាំ​៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម