សន្តិសុខសង្គម
អាជ្ញាធរសង្កាត់វាលវង់ ប្រកាសគាំទ្រសារបញ្ជាក់របស់សម្តេចតេជោលើគម្រោងCLV
អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធក្នុងមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា បានប្រកាសគាំទ្រសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៤ លើគម្រោងCLV-DTA និងថ្កោលទោសចំពោះជនអគិតិ មានចេតនាញុះញង់ផ្តួលរលំរាជរដ្ឋាភិបាល។

លោក សេង ជី ចៅសង្កាត់វាលវង់ បានប្រកាសគាំទ្របំផុតចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាព ដែលមានរយៈពេលប្រមាណ១ម៉ោង ពិតជាបានផ្តល់សារៈសំខាន់យ៉ាងធំធេងបំផុតដល់ជនរួមជាតិឱ្យយល់ច្បាស់ពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV – DTA ។
ជាមួយគ្នានេះ លោកក៏ប្រកាសថ្កោសទោសដាច់អហង្ការលើជន ឬបុគ្គលទាំងឡាយណា ដែលមានចេតនាទុច្ចរិត ញុះញង់ឱ្យមានការតវ៉ាប្រឆាំងគម្រោងនេះ ពិសេសញុះញង់ឱ្យមានការផ្តួលរលំលើរាជរដ្ឋាភិបាលស្របច្បាប់ ដែលនេះជាអំពើក្បត់ជាតិ និងគ្មានទស្សនៈជាតិនិយមនោះឡើយ ។

លោក អ៊ុន ភិរម្យ នាយនគរបាលប៉ុស្តិ៍វាលវង់ ក្នុងនាមកងកម្លាំងប្រដាប់អាវុធ ក៏បានប្តេជ្ញាប្រឆាំងដាច់ខាត ចំពោះជនទាំងឡាយណាដែលមានគម្រោងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ និងហ៊ានពលីកម្ម ដើម្បីការពារប្រជាជន និងប្រទេសជាតិទាំងមូល។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឃន៍តំបន់ត្រីកោន CLV មានព្រុំប្រទល់រវាងប្រទេសចំនួន០៣ គឺកម្ពុជា ឡាវ និងវៀតណាម ខណៈដែលគម្រោងនេះបានកើតឡើងរយៈពេល២៥ឆ្នាំកន្លងមកហើយ ពោលតាំងពីឆ្នាំ១៩៩៩ មកម្លេះ៕
អត្ថបទ៖ សុភា

-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ៧ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ