សន្តិសុខសង្គម
ស្នងការខេត្ដតាកែវជំរុញដល់អធិការគ្រប់ស្រុកក្រុងធ្វើវេទិកាសាធារណៈដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ
លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ បានជំរុញដល់បណ្ដារអធិការគ្រប់ស្រុកក្រុងទាំងអស់នៅក្នុងភូមិសាស្ត្រខេត្ដតាកែវ ធ្វើវេទិកាសាធារណៈដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចង់ដឹងពីកង្វល់ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ផ្សព្វផ្សាយអំពីសន្តិសុខសណ្ដាប់ធ្នាប់ និងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន។

លោកស្នងការលើកឡើងបែបនេះក្នុងពេលដែលលោករួមជាមួយលោកស្នងការរង ចុះជួបសំណេះសំណាលជាមួយកងកំលាំងនគរបាលនៃអធិការដ្ឋានស្រុកបូរីជលសារ ខេត្ដតាកែវ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅអធិការនគរបាលស្រុកបូរីជលសារ។
លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ក៏បានធ្វើការណែនាំដល់លោកអធិការ អធិការរង គ្រប់ស្រុកក្រុងទាំងអស់នៅក្នុងខេត្ដតាកែវ ចាប់ពីពេលនេះតទៅ ត្រូវមានគំនិតមួយជាគោលជំហរថា យើងត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីមានសេចក្ដីសុខសាន្ត សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់យើង។ ដូច្នេះក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៌ ជាម្ចាស់នៃស្រុកនីមួយៗ ត្រូវក្ដាប់កំលាំងអោយមូលនៅក្នុងដៃ ដើម្បីពង្រឹងលើការងារសន្តិសុខផ្ទៃក្នុង ការសាម្គីភាព អនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្តិភាព អោយបានល្អប្រសើរ ទើបធ្វើអោយប្រជាពលរដ្ឋមានជំនឿទុកចិត្តលើកងកំលាំងនគរបាលរបស់យើង៕
អត្ថប៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


