សន្តិសុខសង្គម
នគរបាលខេត្តក្រចេះ ឃាត់រថយន្តមួយគ្រឿង ក្រោយបង្កគ្រោះថ្នាក់ចរាចរស្លាប់មនុស្ស ២ នាក់ និងរបួសធ្ងន់ម្នាក់
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលខេត្តក្រចេះ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលស្រុកចិត្របុរី សហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកអូគ្រៀងសែនជយ័ នាវេលាម៉ោង ៩:១៥នាទីព្រឹកថ្ងៃទី ០៥ ខែវិច្ឆិការ ឆ្នាំ២០២៤ បានចុះស្រាវជ្រាវរកឃើញ និងឃាត់រថយន្ត ១ គ្រឿង ដែលព្យាយាមបើករត់គេច ក្រោយបង្កគ្រោះថ្នាក់ចរាចរ បណ្ដាលឲ្យមនុស្សស្លាប់ ២ នាក់ និងរបួសធ្ងន់ម្នាក់។

តាមការបញ្ជាក់ពីលោក វរសេនីយិ៍ឯក ប៊ុត នឿន អធិការស្រុកចិត្របុរីបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៨ និង ១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ ភ្នំពេញ 3A0206 បានខ្ទាតទៅប៉ះម៉ូតូសណ្ដោងរ៉ឺម៉កកង់បី ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីខាងជើង ទៅខាងត្បូង លើផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង) នៅចំណុចភូមិសម្បទានកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បណ្តាលឲ្យស្លាប់មនុស្ស ០២ នាក់ ភេទប្រុស នៅហ្នឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់ ០១នាក់ ភេទប្រុស ដូចគ្នា។
ប្រភពដដែលបានបន្តឲ្យដឹងថា ក្រោយពេលកើតហេតុរួច រថយន្តបង្កបានព្យាយាមបើករត់គេច ដោយយកទៅលាក់ទុកនៅចំណុចភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូគ្រៀងសែនជ័យ តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចខិតខំស្រាវជ្រាវរហូតរកឃើញ និងឃាត់បានសម្រេច។

ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះទាំងពីរនាក់ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ចំពោះវត្ថុតាងរថយន្តបង្ក និងម៉ូតូទាំង ០២គ្រឿង ត្រូវបានយកមករក្សាទុក្ខជាបណ្ដោះអាសន្ននៅអធិការរដ្ឋានស្រុកចិត្របុរី ដើម្បីបន្តនីតិវិធីច្បាប់៕
អត្ថបទ៖ ប្រុញ វិធិន


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


