សន្តិសុខសង្គម
ឃាតករសម្លាប់ជនជាតិចិនដូចគ្នា ករណីជំរិតទារប្រាក់ ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបាន
អំពើឃាតកម្មមួយកើតឡើងនៅក្រុងប៉ោយប៉ែត ដែលឃាតករជាជនជាតិចិនបានសម្លាប់ជនជាតិចិនដូចគ្នា ផ្តើមពីរឿងជំរិតទារប្រាក់ជនរងគ្រោះ ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបាននៅវេលាម៉ោង ៤ រសៀល ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
បើតាមការរៀបរាប់របស់ឈ្មោះ ទូច កញ្ញា ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធជនរងគ្រោះ ឈ្មោះ ជឹង ហ័រកាង ជនជាតិចិន ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្តី រស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានរៀបរាប់ថា មុពេលកើតហេតុនោះ នៅវេលាម៉ោង ១០ យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបានជិះរថយន្តម៉ាក Rang Rover ពាក់ស្លាកលេខ ភ្នំពេញ 2BA- 8553 ទៅលេងផ្ទះបងប្អូនជីដូនមួយនៅ បុរីឌឹផាកស៊ីធី។ ក្រោយមកនៅវេលាម៉ោង ១ យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបានចេញពីផ្ទះបងប្អូនជីដូនមួយមកផ្ទះវិញ ក៏បាត់ដំណឹងសូន្យឈឹងតែម្ដង។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ ក្រោយពីទទួលបានពាក្យបណ្តឹងបានដឹកនាំកំលាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បេីកការស្រាវហូតដល់វេលាម៉ោង ៣ រសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបុរី KN ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានរកឃើញរថយន្តរបស់ជនរងគ្រោះត្រូវបានជនសង្ស័យយកមកផ្លុងចោល និងបានដោះផ្លាកលេខចេញ។
កម្លាំងអាវុធហត្ថ បានធ្វើការឆែកមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវក្នុងបុរីខាងលេី ឃេីញមានរថយន្តចំនួន ១ គ្រឿងម៉ាកHyundai Starex ពណ៌ទឹកប្រាក់ បានជិះនាំមុខរថយន្តជនរងគ្រោះយកមកផ្លុងចោល ហើយបើកចេញបាត់តែម្តង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅវេលាម៉ោង៣ រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤
ធ្វើការស្រាវជ្រាវបន្តរហូតដល់វេលាម៉ោង ៦ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញសពអណ្ដែតទឹក នៅចំណុចអាងទឹកអូរខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហើយកម្លាំងបានចុះទៅដល់កន្លែងកើតហេតុឃើញថា សពនោះជាសពជនរងគ្រោះ ដែលមានសភាពហើមជាំ និងមានចងភ្ជាប់ជាមួយដុំដែកចំនួន ២ ដុំ ទម្ងន់ ២០ គីឡូក្រាម។
កម្លាំងជំនាញបានបន្តបើកការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិនបានចំនួន ១ នាក់ ឈ្មោះ ស៊ុន ជីជៀ ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខណៈដែលបក្ខពួក ២ នាក់ទៀតគេចខ្លួនទៅប្រទេសថៃ ព្រមទាំងដកវត្ថុតាង រថយន្តម៉ាក Hyundai Staria ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2D-2253 ចំនួន ១ គ្រឿង។
ជាមួយគ្នានេះ កំលាំងអាវុធហត្ថកំពុងសហការជាមួយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ដេីម្បីស្វែងរកបក្ខពួកទាំង ២ នាក់ទៀតបន្តទៀត។ ក្នុងនោះជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ជឹង ហ័រកាងដោយមានគំរោងគិតទុកជាមុន ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ