សន្តិសុខសង្គម
រថយន្តដឹកទំនិញពីរគ្រឿង បុកកន្ទុយគ្នាពេលកំពុងចុះចំណោទ ក្រឡាប់ធ្លាក់ផ្លូវ
រថយន្តដឹកទំនិញពីរគ្រឿងចុះចំណោទបុកកន្ទុយគ្នាក្រឡាប់ធ្លាក់ពីលើផ្លូវ កាលពីព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក នូវ តាល់ ស្នងការរងខេត្តពោធិ៍សាត់ ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦៖៤០ នាទីព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ដែលជាករណីរថយន្តដឹកទំនិញមួយគ្រឿង បើកបុករថយន្តដឹកដែកពីក្រោយ ពេលកំពុងចុះចំណោទ បណ្ដាលឱ្យរថយន្តដឹកដែកធ្លាក់ផ្លូវ ហើយបណ្ដាលឱ្យតៃកុងរថយន្ត២ នាក់ រងរបួស ស្រាល មិនគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។
លោកស្នងការរងខេត្តពោធិ៍សាត់ បញ្ជាក់ថា ករណីនេះមិនមែនជាករណីគ្រោះថ្នាក់រថយន្ត ដឹកភ្ញៀវទេសចរណ៍ធ្លាក់ផ្លូវដូចការបង្ហោះតាមបណ្ដាញសង្គមនោះទេ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


