Connect with us

សន្តិសុខសង្គម

រយៈពេល២សប្ដាហ៍ អាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី១ ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសជាង១០០គ្រឿង

បានផុស

នៅ

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ នៅតែបន្តសហការជាមួយជំនាញចរាចរណ៍ខណ្ឌមានជ័យ ដើម្បីអនុវត្តច្បាប់ចរាចរណ៍លើអ្នកជិះបញ្ច្រាសនៅលើផ្លូវលេខ២១៧។ បើតាមលោក ជា សារ៉េត ចៅសង្កាត់រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ រយៈពេលពីរសប្ដាហ៍អាជ្ញាធរបានឃាត់ម៉ូតូអ្នកជិះបញ្ច្រាសផ្លូវសរុប ១០៥គ្រឿង យកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលដើម្បីអប់រំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សារ៉េត បន្ថែមថា កន្លងមកសាលាសង្កាត់បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើការជូនដំណឹងដល់អ្នកជិះបញ្ច្រាសត្រង់ចំណុចផ្លូវខាងលើ តែការជូនដំណឹងដល់អ្នកបើកបរហាក់មិនព្រមអនុវត្តតាម និងបន្តបើកបរបញ្ច្រាសផ្លូវដដែល ជាពិសេសបើកបរតាមរថយន្តសារ៉ែន ដែលបង្កឱ្យមានគ្រោះថ្នាក់កេីតឡេីងជាញឹកញាប់។

ក្នុងដំណើរការអនុវត្តច្បាប់ចរាចរណ៍គិតចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរខណ្ឌមានជ័យ បានឃាត់ម៉ូតូ និងម៉ូតូកង់បី ដែលបើកបរបញ្ច្រាសផ្លូវសរុបចំនួន ១០៥គ្រឿង យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដោយត្រូវរក្សាទុករយៈពេល១ថ្ងៃ ដើម្បីឱ្យម្ចាស់ម៉ូតូមកធ្វើកិច្ចសន្យា និងអប់រំណែនាំ ទើបប្រគល់ជូនវិញ។ នេះបើតាមការបញ្ជាក់ពីលោក ជា សារ៉េត ចៅសង្កាត់ស្ទឺងមានជ័យទី១ នៅថ្ងៃទី៤ ខែមីនាឆ្នាំ២០២៥នេះ៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម