Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ៦ នាក់ ក្រោយកាប់វាយប្លន់យកម៉ូតូ ៥ ករណី

បានផុស

នៅ

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី បាន​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦ នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​កាប់ និង​វាយ​ប្លន់​យក​ម៉ូតូ​ចំនួន ៥ ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​បាន​ឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ ២០២៥ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី ប៊ុន សត្យា ស្នងការ​រង ផែន​ការងារ​ព្រហ្មទណ្ឌ និង​លោក​ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បង្ក្រាប​ដោយ​ផ្ទាល់ នឹង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦ នាក់។

នគរបាល​បាន​បន្ត​ថា ជនសង្ស័យ​ទាំង ៦ នាក់ រួម​មាន ៖

១-ឈ្មោះ អុំ ច័ន្ទ​ណា​រុន ហៅ រុន ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ។

២-​ឈ្មោះ ឆន ចាន់​យូរ៉ាន់ ហៅ ម៉ា​រី​អូ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ។​

៣-​ឈ្មោះ ហែម​ រតនា ហៅ សីហា ភេទ​ប្រុស អាយុ ​១៨ ​ឆ្នាំ។​

៤-​ឈ្មោះ ពន្លឺ រ៉ូ​ណា​ល់ ហៅ ចេ​ម ភេទ​ប្រុស អាយុ​ ១៧ ​ឆ្នាំ។​

៥-​ឈ្មោះ យ៉ុ​ន ដេ​វិត ហៅ វិត ភេទ​ប្រុស អាយុ​ ១៧ ​ឆ្នាំ។​

៦-​ឈ្មោះ ម៉ាលី កុ​ម្ភះ ហៅ ភ​ក្ត្រ័ ភេទ​ប្រុស អាយុ ​១៨​ ឆ្នាំ។

នគរបាល​បាន​បញ្ជាក់​ថា ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​ ៦​ ករណី ដោយ​ករណី​ទី​១.ប្រព្រឹត្ត​នៅ​ចំណុច​ដី​វាល ផ្លូវ​ក្រវាត់​ក្រុង​ទី ​៣ សង្កាត់​ប្រទះ​ទ្បា​ង ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ២០ ខែ​កុម្ភៈ ឆ្នាំ ​២០២៥ វេលា​ម៉ោង ៤:២០​ នាទី។ ករណីទី​២.ប្រព្រឹត្ត​នៅ​ចំណុចផ្លូវ​ ៨០ ​ម៉ែត្រ ចូល​ព្រលានយន្តហោះ​ថ្មី ភូមិ​ព្រែក​ហូរលិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កាលពីថ្ងៃទី ​១០ ខែ​មីនា ឆ្នាំ​ ២០២៥ វេលា​ម៉ោង ៣:៤០ នាទី។ ករណី​ទី​៣.​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣ ភូមិ​ប៉ុណ្ណា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​ ២៧ ខែ​កុម្ភៈ ឆ្នាំ​ ២០២៥ វេលា​ម៉ោង ៤:២០ ​នាទី។ ករណីទី​៤.ប្រព្រឹត្ត​នៅ​ចំណុច​ដី​វាល​ផ្លូវ​ក្រវាត់​ក្រុង​ទី ​៣ ភូមិ​ទី ៣ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​ ២៨ ខែ​កុម្ភៈ ឆ្នាំ​ ២០២៥ វេលា​ម៉ោង ៥:២០ ​នាទី។ ករណី ទី ​៥ ​ប្រព្រឹត្ត​នៅ​ចំណុច​ដី​ឡូត៍​គ្មាន​លេខ ផ្លូវជាតិ​លេខ​ ២ ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាលពីថ្ងៃទី ​៣០ ខែ​មករា ឆ្នាំ ​២០២៥ វេលា​ម៉ោង ០០:២៨ នាទី។ កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត​យក​បក្សពួក​សេសសល់​បន្ត​ទៀត។

សូម​បញ្ជាក់​ថា មុខសញ្ញា​សេសសល់ និង​រត់គេចខ្លួន ដែល​សកម្ម​ក្នុង​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់​ទោស(​កាប់​ និង​វាយ​ប្លន់​យក​ម៉ូតូ​) សមត្ថកិច្ច​នឹង​តាម​បង្ក្រាប​ឱ្យ​ដល់​ឫសគល់​ដោយ​មិន​យោគយល់​នោះ​ឡើយ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ កម្លាំង​ជំនាញ​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា១០ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម