សន្តិសុខសង្គម
កុងស៊ីកាប់ជ្រូកមួយកន្លែងក្នុងផ្សារស្វាយព្រៃ កំពុងបង្កផលប៉ះពាល់ដល់ពលរដ្ឋដោយសារក្លិនស្អុយ
កុងស៊ីសត្តឃាតរបស់លោក ឆាយ ស្ថិតនៅក្នុងផ្សារស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ កំពុងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសាររាប់ឆ្នាំមកហើយ។

ដោយអត់ទ្រាំនឹងក្លិនស្អុយ ឆ្អេះឆ្អាបសាយភាយចេញពីកន្លែងសត្តឃាត់កណ្តាលទីប្រជុំជនក្នុងផ្សារស្វាយព្រៃ ក្រុមប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរជួយរកដំណោះស្រាយពួកគាត់ផង ទាំងដែលកន្លងមកពួកគាត់បានរាយការណ៍ទៅអាជ្ញាធរឃុំលំចង់ជួយអន្តរាគមន៍ដែរ តែស្ងាត់សូន្យឈឹងដូចត្រូវថ្នាំម្ចាស់កុងស៊ីសត្តឃាត។

ក្រុមប្រជាពលរដ្ឋលើកឡើងថា ទីតាំងសត្តឃាតនេះ មិនថា ថ្ងៃឬយប់ទេ គឺជះក្លិនស្អុយ ឆ្អេះឆ្អាបពិបាកដកដង្ហើមណាស់ ព្រោះជាទីតាំងគ្មានកន្លែងបង្ហូរទឹកចេញ គឺនៅក្បែរផ្ទះពួកគាត់តែម្តង។ ងាកទៅម្ចាស់កុងស៊ីវិញ ពេលពួកគាត់សុំឲ្យមានការផ្លាស់ប្តូរទីតាំង បែរជាខឹងប្រជាពលរដ្ឋវិញ ហើយរុញឲ្យទៅប្តឹងដល់ណាដល់ទៅ គាត់មិនខ្លាចទេ ទាំងដែលទីតាំងគាត់កំពុងជះក្លិនស្អុយអាសោចរំខានដល់ការរស់នៅរបស់ពួកគាត់រាល់ថ្ងៃ រាប់ឆ្នាំមកហើយ។ ក្រុមប្រជាពលរដ្ឋសុំស្នើទៅលោក កៅ វគ្គសែល អភិបាលស្រុកសំរោង ជួយអន្តរាគមន៍ដោះស្រាយពួកគាត់ផង ព្រោះទីតាំងសត្តឃាតនេះ បង្កផលប៉ះពាល់ដល់ការរស់នៅពួកគាត់ជិត២០ឆ្នាំមកហើយ។

ពាក់ព័ន្ធទីតាំងសត្តឃាតនេះ លោកមេឃុំលំចង់មិនអាចសុំការបំភ្លឺបានទេ ដោយទូរសព្ទមិនចូល។ ចំណែកលោក កៅ វគ្គសែល អភិបាលស្រុកសំរោង ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយហៅទូរស័ព្ទមិនចូល៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


