សន្តិសុខសង្គម
យករថយន្ដឲ្យជាងជួសជុល បើកបានពាក់កណ្ដាលផ្លូវឆ្លងចរន្ដឆេះមួយចំណាត់មុខ
រថយន្តមួយគ្រឿងម៉ាក KIA CARINVAL ត្រូវបានអណ្ដាលភ្លើងឆាបឆេះមួយកំណាត់មុខទាំងស្រុង ក្រោយពីម្ចាស់បើកបានពាក់កណ្ដាលផ្លូវបំណងយកទៅឲ្យជាងជួសជុលប្រព័ន្ធកម្ដៅ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង០៩និង១០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវលេខ២១A នៅចំណុចភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ រថយន្ដដែលត្រូវអណ្ដាតភ្លើងឆាបឆេះមួយកំណាត់មុខនេះម៉ាក KIA CARINVAL ពណ៍ស ពាក់ផ្លាកលេខ2AX-9555។

បើតាមប្រភពពីម្ចាស់រថយន្តបានអោយដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្ដរបស់គាត់ពីកោះធំ ទៅស្អាងព្រែកតូច ក្នុងគោលបំណងយករថយន្ដឲ្យជាងជួលជុលប្រព័ន្ធកម្ដៅ នៅស្អាងព្រែកតូច។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ឃើញរថយន្ដលោតសញ្ញាឡើងកម្ដៅ និងហុយផ្សែងចេញពីផ្នែកខាងមុខ ទើបឈប់មើល ស្រាប់តែរថយន្ដឆេះ និងហុយផ្សែងយ៉ាងខ្លាំង ទើបស្រែកឆោឡោឲ្យគេជួយពន្លត់។ ភ្លាមៗប្រជាពលរដ្ឋក៏បានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ទាន់ពេលវេលាទើបខូចខាតតែមួយកំណាត់ផ្នែកខាងមុខ។

ក្នុងប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យឆាបឆេះរថយន្តនេះ សមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើនឹងប្រាំពីរម៉ែត្រគូប ទើបគ្របគ្រងស្ថានការណ៍បានទាំងស្រុង៕
អត្ថបទ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


