Connect with us

សន្តិសុខសង្គម

ផ្លូវលំមួយខ្សែក្នុងមូលដ្ឋានសង្កាត់ស្នោ កំពុងរងការខូចខាតទ្វេដង នៅរដូវភ្លៀងធ្លាក់

បានផុស

នៅ

ផ្លូវលំមួយខ្សែប្រវែងជាង១០០០ពាន់ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៤ ក្នុងសង្កាត់ស្នោ ខណ្ឌកំបូល កំពុងទទួលរងការខូចខាតកាន់តែខ្លាំងទ្វេដង ពិបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈរដូវភ្លៀងមកដល់ ពលរដ្ឋទទូចស្នើសុំដល់អាជ្ញាធរ អង្គភាពពាក់ព័ន្ធ ជួយសម្រួលជួសជុល ឬឈូសឆាយជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីអំឡុងចុងខែឧសភា ឆ្នាំ២០២៥ ក្រោយពីប្រជាពលរដ្ឋស្នើសុំឱ្យជួយសម្រួល ជួសជុលក៏ត្រូវបានអាជ្ញាធរខណ្ឌកំបូល ដាក់គ្រឿងចក្រឈូសឆាយពង្រាប លុបជង្ហុក ដែលមានប្រវែងជាង១០០០ម៉ែត្រ បានគ្រាន់ធ្វើដំណើរម្តងរួចមកហើយ ក៏ប៉ុន្តែមកដល់ពេលនេះ ខណៈដែលរដូវភ្លៀងធ្លាក់មកដល់ ធ្វើឱ្យផ្លូវកាន់តែខូចទ្វេរដង កាន់តែពិបាលធ្វើដំណើរ។

ដោយស្ថានភាពផ្លូវកំពុងប្រឈមការលំបាលធ្វើដំណើរ ពលរដ្ឋក្នុងមូលដ្ឋានទទូចស្នើសុំដល់អាជ្ញាធរ អង្គភាពពាក់ព័ន្ធមេត្តាជួយសម្រួលជួសជុល ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក​ សេង​ ចៀន​ ចៅសង្កាត់ស្នោរ នៃរដ្ឋបាលខណ្ឌកំបូល បានឲ្យ កម្ពុជាថ្មី ដឹងនៅថ្ងៃទី៤កញ្ញានេះថា​ ផ្លូវខាងលេីនឹងត្រូវស្ថាបនាជាផ្លូវបេតុង​ នៅឆ្នាំ២០២៦ខាងមុខ​ ដោយត្រូវស្ថាបនាឆ្លងកាត់ចំនួន៤ភូមិ​ គឺភូមិរំដួលត្បូង​ ភូមិរំដួលជេីង​ ភូមិព្រៃរឹង​ និងភូមិព្រៃឈូក​ ដោយប្រើប្រាស់ថវិកាមូលនិធិគម្រោងអភិវឌ្ឍន៍សង្កាត់ ហេីយថវិកាដែលសេសសល់នឹងត្រូវបន្តស្ថាបនាផ្លូវផ្សេងៗទៀតដែលនៅសល់ក្នុងមូលដ្ឋាន៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម