សន្តិសុខសង្គម
ស្ពានព្រែកតាអុក ឃុំអណ្តូងទឹក កំពុងរងការខូចខាត ព្រោះតែការដឹកលើសទម្ងន់
ស្ពានព្រែកតាអុក ស្ថិតនៅក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បាននិងកំពុងរងការខូចខាតយ៉ាងដំណំ ព្រោះតែក្រុមរថយន្តដឹកដី ខ្សាច់ និងថ្ម លើសទម្ងន់កំណត់ ទោះបីជាកន្លងទៅមានការណែនាំហាមឃាត់ពីអាជ្ញាធរមន្រ្តីជំនាញក៏ដោយ។

យ៉ាងហោចណាស់ មានសសរស្ពានចំនួន៤កន្លែងបានប្រេះស្រាំ និងធ្នឹមស្ពាន១កន្លែងនៃស្ពានព្រែកតាអុក បានរងការខូចខាតយ៉ាងដំណំ ដោយសារតែក្រុមរថយន្តធំៗដឹកលើសទម្ងន់កំណត់ចាប់ពីវិថីសាយភូថង ឆ្ពោះទៅកាន់ឃុំថ្មស។
លោក ជីវី ណា ប្រធាននាយកដ្ឋានផ្លូវល្បឿនលឿននៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងក្រោយចុះមកត្រួតពិនិត្យគុណភាពស្ពានព្រែកតាអុក កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ថា ស្ពាននេះពិតជាប្រេះបែកធ្ងន់ធ្ងរមែននៅចំណុចគល់សសរ និងធ្នឹមស្ពាន។ ការពិនិត្យយ៉ាងហ្មត់ចត់ណាស់ ហើយលោកបានធ្វើការបាញ់ ស្ទុង តាមស្តង់ដារ ផ្អែកសសរនិមួយៗ និងធ្នឹមទ្រស្ពាន។

លោក ជីវីណា និងក្រុមការងាររបស់លោក រួមសហការជាមួយមន្ទីរសាធារណការខេត្ត លើកឡើងថា ការសាងសង់ស្ពាននេះត្រូវខ្នាតស្តង់ដារបស់គេហើយ។ ប៉ុន្តែដោយសារ ការដឹកជញ្ជូនលើសទម្ងន់ពេក។ លោក សង្កត់ធ្ងន់ថា លោក និងក្រុមការងារនឹងធ្វើរបាយការណ៍មួយគោរពជូនរដ្ឋមន្រ្តីក្រសួង ដើម្បីពិនិត្យ និងមានវិធានការបន្ត។

ស្ពានព្រែកតាអុក មានប្រវែង១២៦ម៉ែត្រ ទទឹង ៨ម៉ែត្រ ជាគម្រោងសាងសង់របស់ ក្រសួងសាធារណការនិងដឹកជញ្ជូន ស្ថាបនាដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។ ស្ពាននេះសាងសង់នៅឆ្នាំ២០១១ ធ្វើរួចរាល់នៅឆ្នាំ២០១៤ បើគិតអាយុកាលបានត្រឹមតែ១១ឆ្នាំ។

កន្លងទៅ ប្រជាពលរដ្ឋដែលរស់នៅឃុំអណ្តូងទឹក និងឃុំថ្មស សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពឡានដឹកដែក ថ្ម ខ្សាច់ ស៊ីម៉ងត៍ រត់តកន្ទុយគ្នា ហើយណាមួយទៀត រថយន្តធុនធំនេះ បានឈប់លើស្ពាននេះជាច្រើនគ្រឿងទៀត ខណៈឡានឡើងចំណោតមិនរួច៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


