កីឡា
ការប្រកួតរបស់ ព្រះខ័នរាជស្វាយរៀង ជាប់កំណត់ត្រាអ្នកមើលច្រើនបំផុត ក្នុង ១០ ប្រកួតដំបូង ពាន AFC រដូវកាលថ្មី
ការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង ជាមួយក្រុម SP Falcons ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ មានអ្នកទស្សនាផ្ទាល់ច្រើនជាងគេបំផុត ក្នុងចំណោមការប្រកួតទី១សរុប ចំនួន ១០ ប្រកួតទាំងតំបន់អាស៊ីខាងលិច និង អាស៊ីខាងកើត វគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ AFC Challenge Leauge រដូវកាលថ្មី។

ការប្រកួតវេលាម៉ោង ៤ រសៀល ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះ ៣-០ លើក្រុម SP Falcons មានអ្នកទស្សនាផ្ទាល់ចំនួន ១០,៣៦៩នាក់។ ការប្រកួតពូល E នៅប្រទេសឥណ្ឌូណេស៊ី មានអ្នកទស្សនាផ្ទាល់មិនដល់ ១ពាន់ផង។

ចំណែកការប្រកួត ៣ ពូល នៅតំបន់អាស៊ីខាងលិច នៅប្រទេសប៊ូតាន គុយវែត និងគីជីស្ថាន សម្រាប់ការប្រកួតទី១ វគ្គសន្សំពិន្ទុក្នុងដូចគ្នា ចំនួន ៦ ប្រកួត ក៏គ្មានការប្រកួតមានអ្នកទស្សនាផ្ទាល់ដល់១ម៉ឺននាក់ដែរ។
អ្នកទស្សនា ការប្រកួតនៅតំបន់អាស៊ីខាងកើត
- ព្រះខ័នរាជស្វាយរៀង ៣-0 SP Falcons មានអ្នកទស្សនាផ្ទាល់ចំនួន ១០,៣៦៩នាក់ (នៅកម្ពុជា)
- Manila Digger ៣-១ Ezra FC មានទស្សនាផ្ទាល់ចំនួន ៧៧៧នាក់ (នៅកម្ពុជា)
- Dewa United ១-១ ភ្នំពេញក្រោន មានទស្សនាផ្ទាល់ចំនួន ៨៧១ នាក់ (នៅឥណ្ឌូណេស៊ី)
- Shan United ១-២ Tainan City FC មានទស្សនាផ្ទាល់ចំនួន ៣៩នាក់ (នៅឥណ្ឌូណេស៊ី)

អ្នកទស្សនា ការប្រកួតនៅតំបន់អាស៊ីខាងលិច
- Altyn Asyr ១-០ Abddysh-Ata មានអ្នកទស្សនាផ្ទាល់ ៤៣២ នាក់ (នៅប៊ូតាន)
- Al-Shabab ១-០ Paro មានអ្នកទស្សនាផ្ទាល់ ៤,៩៣៣នាក់ (នៅប៊ូតាន)
- Al-Seeb ៣-២ Bashundhara មានអ្នកទស្សនាផ្ទាល់ ២,៨៤០នាក់ (នៅគុយវែត)
- Al-Ansar ២-៣ Al-Kuwait មានអ្នកទស្សនាផ្ទាល់ ១,៣២៦នាក់ (នៅគុយវែត)
- Safa ២-២ Al-Arabi មានអ្នកទស្សនាផ្ទាល់ ៣១៣ នាក់ (នៅគីជីស្ថាន)
- Regar-TadAz ០-០ Muras United មានអ្នកទស្សនាផ្ទាល់ ៧,៤៤២នាក់ (នៅគីជីស្ថាន)

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


