Connect with us

កីឡា

ពានស្វាយរៀងខាប់ U១៥ លើកទី២ សប្តាហ៍ទី​៦ ​មាន​៥​គូចុង​សប្តាហ៍នេះ

បានផុស

នៅ

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ ស្វាយរៀងខាប់ យុវជនអាយុក្រោម ១៥ ឆ្នាំលើក​ទី២ បានឈាន​ដល់​សប្តាហ៍​ទី​ ៦ ដោយចុង​សប្តាហ៍​នេះ​មាន​ការ​ប្រកួត​​៥គូ​ នា​ថ្ងៃ​សៅរ៍-អាទិត្យ ទី​០៨-០៩ ខែ​ វិច្ឆិកា ឆ្នាំ​២០២៥ នៅ​ទី​លាន​វិទ្យាល័យ ហ៊ុនសែន ស្វាយរំពារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតសប្តាហ៍ទី ៦ នេះ មាន ២ គូ ត្រូវប្រកួតនៅថ្ងៃ សៅរិ៍ និង ៣ គូទៀតត្រូវប្រកួតនៅថ្ងៃ អាទិត្យ។ ខាងក្រោមនេះ គឺជាកាលវិភាគប្រកួត របស់គូប្រកួតនីមួយៗ៖

កម្មវិធី​ប្រកួត​សប្តាហ៍​ទី​ 
-ថ្ងៃ សៅរិ៍ ទី ០៨ ខែ​ វិច្ឆិកា៖

  • CRS SPORT vs សសយក ស្រុកចន្ទ្រា (ម៉ោង ០១:៤៥ រសៀល)
  • សសយក ស្រុកកំពង់រោទ៍ vs គោព្រៃភូមិស្វាយធំ (ម៉ោង​ ០៣:៣០​នាទី​រសៀល)

-ថ្ងៃ អាទិត្យ ទី ០៩ ខែ​ វិច្ឆិកា៖

  • សាមគ្គីកីឡា vs Young Stars (ម៉ោង​៨​ព្រឹក)
  • យុវជនសាមគ្គី vs សសយក ស្រុកស្វាយទាប (ម៉ោង១:៤៥​នាទី​រសៀល)
  • សសយក ឃុំត្នោត vs សាលាបឋមសិក្សាជ្រៃធំ (​ម៉ោង​៣:០០នាទី​រសៀល)៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម