Connect with us

កីឡា

លោក ប្រាក់ សុវណ្ណារ៉ា ជា​គ្រូ​ខ្មែរ​ម្នាក់​គត់​មាន​សញ្ញាបត្រ AFC Pro License

បានផុស

នៅ

លោក ប្រាក់ សុវណ្ណារ៉ា ជា​គ្រូ​បង្វឹក​កីឡា​បាល់ទាត់​កម្ពុជា​តែ​ម្នាក់​គត់​ដែល​​មាន​សញ្ញាបត្រ​គ្រូ​បង្វឹក​អាជីព​ខ្ពស់​ជាង​គេបំផុត​​ក្នុង​​ទ្វីប​អាស៊ី គឺ AFC Professional Coaching Diploma (AFC Pro License)។

លោក ប្រាក់ សុវណ្ណារ៉ា កាល​ដឹក​នាំ​ក្រុម​ឡាយហ្វ ព្រះសីហនុ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មី​ៗ​នេះ លោក ឃឹម បូរី គ្រូ​បង្វឹក​​របស់​ក្រុម​បាល់ទាត់ ណាហ្គាវើលដ៍ បាន​ទៅ​រៀន​ជំនាញ​គ្រូ​បង្វឹកនៅប្រទេស​កាតា។ ពាក់​ព័ន្ធ​នឹង​សញ្ញាបត្រ​គ្រូ​បង្វឹក​បាល់ទាត់​កម្ពស់​បំផុត​ប្រចាំ​អាស៊ី​សម្រាប់​គ្រូ​បង្វឹក​សញ្ជាតិ​ខ្មែរ លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ប្រាប់​«កម្ពុជា​ថ្មី»​ថា ៖«សម្រាប់​គ្រូ Pro នៅ​ស្រុក​ខ្មែរ​យើង​មាន​តែ​គ្រូ​ទូច ម្នាក់​គត់​គឺ លោកគ្រូ ប្រាក់ សុវណ្ណារ៉ា។ ចំណែក​លោក​គ្រូ ឃឹម បូរី ទៅ​បន្ត​ជំនាញ​គ្រូ​បង្វឹក​របស់​គាត់ដើម្បី​បញ្ចប់។ អីចឹង យើង​អត់​មាន​គ្រូ​កម្រិត Pro ច្រើន​ទេ គឺ​មាន​តែ​គ្រូ​ទូច​ម្នាក់»។

លោក ប្រាក់ សុវណ្ណារ៉ា កាល​ដឹក​នាំ​បឹងកេត

សញ្ញាបត្រ​គ្រូ​​បាល់ទាត់​ប្រចាំ​ទ្វីប​អាស៊ី​ត្រូវ​បានបែង​ចែក​ជា ៤ កម្រិត​គឺ AFC C Diploma (C-License ​ជា​កម្រិត​មូលដ្ឋាន, AFC B Dimploma (B License) កម្រិតទី​២ , AFC A Diploma (A-License) កម្រិត​ទី​១ និង AFC Por Diploma កម្រិត​ខ្ពស់​បំផុត។ ក្នុង​កម្រិត​នីមួយ​ៗ​អាច​មាន​វគ្គ​​វគ្គ​សិក្សា​ច្រើន​តាម​លំដាប់​ និង​មាន​ពេល​វេលា​កំណត់​ថែម​ទៀត។ ជា​ទូទៅ គ្រូ​បង្វឹក​សញ្ជាតិ​ខ្មែរ​ដែល​ដឹក​នាំ​ក្រុម​ជា​ច្រើន​នៅ​កម្ពុជា​​ភាគ​ច្រើន​មាន​សញ្ញាបត្រ AFC A-License។

លោក ប្រាក់ សុវណ្ណារ៉ា ធ្លាប់​ដឹក​នាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ក្រុម​បឹងកេត ណាហ្គាខប (ណាហ្គាវើលដ៍) គិរីវង់សុខសែន​ជ័យ ប៉ូលិស (អឹមអូអាយ កំពង់ដេវ៉ា)​ និង​ក្រុម​ឡាយហ្វ ខេត្ត​ព្រះសីហនុ ជា​ដើម។ បច្ចុប្បន្ន លោក​មិន​មាន​ដឹក​នាំ​ក្រុម​ណា​ទេ ហើយ​ភាគ​ច្រើន​លោក​ធ្វើ​ជា​គ្រូ​ឧទ្ទេស​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ដើម្បី​បង្ហាត់​បង្រៀន​ពី​ជំនាញ​គ្រូ​បង្វឹក​ ពី​ព្រោះ​លោក​ជា​គ្រូ​ដែល​មាន​សញ្ញាបត្រ​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា។

លោក ប្រាក់ សុវណ្ណារ៉ា កាល​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ

គ្រូ​បង្វឹក​កម្ពុជា​ដែល​មាន​សញ្ញាបត្រ AFC A-License មាន​ដូច​ជាលោក ទេព ឡុងរចនា, មាស ចាន់ណា, ភា សុភ័ក្ត្រា, អ៊ុង កនយ៉ានិត, ហុក សុជីវន្ត, ហុក សុចិត្រា, ប្រាក់ វុទ្ធី, គឹម ភក្តី, ឡុង រិទ្ធា និង​គ្រូ​បង្វឹក​ចំនួន​ទៀត​ដែល​ទើប​បាន​រៀន​ៗបន្ត​បន្ទាប់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម