កីឡា
កំពូលអ្នកកីឡាកាស Jinder Mahal និង John Cena ចាប់អារម្មណ៍ការប្រកួតខ្សែក្រវាត់ Bhulla ថ្ងៃសៅរ៍នេះ
កំពូលអ្នកប្រដាល់ទម្ងន់ធ្ងន់ Arjan Bhulla ប្តេជ្ញាធ្វើឲ្យក្លាយជាជនជាតិឥណ្ឌាទី១ដែលឈ្នះខ្សែក្រវាត់គុនចម្រុះពិភពលោកក្នុងប្រវត្តិសាស្ត្រប្រទេសមួយនេះសម្រាប់ការប្រកួតនាចុងសប្តាហ៍នេះ។
អ្នកលេងគុនចម្រុះឥណ្ឌា Arjan Bhulla មានភារកិច្ចធ្ងន់នៅពេលដែលគាត់ត្រូវឡើងប្រជែងខ្សែក្រវាត់គុនចម្រុះពិភពលោកពីអធិរាជសង្វៀនយូរអង្វែង Brandon Vera នៅព្រឹត្តិការណ៍ ONE: Dangal នាល្ងាចថ្ងៃសៅរ៍ ទី១៥ ខែឧសភានេះ នៅប្រទេសសិង្ហបុរី។

មុនការប្រកួតមកដល់ Arjan Bhulla ទទួលបានការគាំទ្រយ៉ាងធំសម្បើមពីកំពូលតារាកីឡាកាស WWE កីឡាករ Jinder Mahal។
ជាមួយគ្នានេះ អតីតជើងឯកកីឡាកាស WWE ១៣សម័យកាល John Cena ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោកក៏ចាប់អារម្មណ៍នឹងការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកទម្ងន់ធ្ងន់នេះដែរ។
គ្រាន់តែឃើញការគាំទ្រពីតារាកីឡាកាស Mahal ហាក់ធ្វើឲ្យអ្នកគាំទ្រមានការងឿឆ្ងល់ថា ហេតុអ្វីបានជាអ្នកកីឡាកាសដែលវ៉ៃនៅលើទឹកដីអាមេរិករូបនេះគាំទ្រកីឡាករឥណ្ឌាដែលជាដៃគូរបស់ Brandon Vera ដែលមានសញ្ជាតិហ្វីលីពីន-អាមេរិក។ តាមពិតទៅ អ្នកកីឡាកាសរូបនេះជាមិត្តជិតស្និទ្ធជាមួយ Bhullar ដែលមានកំណើតនៅប្រទេសកាណាដាដូចគ្នា និងមានឈាមជ័រឥណ្ឌាដូចគ្នា។
គេនៅចាំបានថា Mahal ធ្លាប់បានផ្តួលកំពូលអ្នកកីឡាកាស Randy Orton ដើម្បីឈ្នះខ្សែក្រវាត់ពិភពលោក WWE កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ និងបានក្លាយជាអ្នកកីឡាកាសដែលមានឈាមជ័រឥណ្ឌាទី១ដែលបានក្លាយជាជើងឯកពិភពលោក WWE។

ដូចទៅនឹងមិត្តសម្លាញ់របស់ខ្លួនដែរ Arjan Bhulla អាចនឹងក្លាយជាជនជាតិឥណ្ឌាទី១ដែលបានក្លាយជាជើងឯកគុនចម្រុះពិភពលោកទម្ងន់ធ្ងន់ ប្រសិនបើរូបគេអាចយកឈ្នះម្ចាស់ខ្សែក្រវាត់ពិភពលោក Brandon Vera បាន។
អតីតជើងឯកពិភពលោក WWE បាននិយាយក្នុងវីដេអូឃ្លីបខ្លីមួយថា ៖«នេះជាសករាជថ្មីរបស់ Maharaja’ Jinder Mahal ហើយខ្ញុំចង់ផ្តល់ការគាំទ្រជាពិសេសដល់មិត្តសម្លាញ់ Arjan ‘Singh’ Bhullar សម្រាប់ការប្រកួតដ៏ពិសេសនេះ»។
«សំណាងល្អសម្លាញ់។ សម្លាញ់តំណាងឲ្យប្រជាជនឥណ្ឌា១.៣ប៊ីលាននាក់ ហើយសូមនាំយកខ្សែក្រវាត់ពិភពលោកទម្ងន់ធ្ងន់ទៅទឹកដីប្រទេសឥណ្ឌា។ ជូនពរឲ្យទទួលបានជោគជ័យ»។
ចំណែកអតីតកំពូលអ្នកកីឡាកាស John Cena ក៏ចាប់អារម្មណ៍សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកនេះដែរ។
Vera បានសួរទៅអតីតជើងឯកពិភពលោក WWE ១៣សម័យកាលថាតើចាប់អារម្មណ៍ប្រដាល់គុនចម្រុះទេមុនពេលគាត់ឡើងការពារខ្សែក្រវាត់ពិភពថ្ងៃសៅរ៍នេះ ហើយ Cena បាននិយាយថា «ខ្ញុំជូនពរលោកសំណាងល្អ។ ខ្ញុំដឹងថា ប្រឹងប្រែងហាត់កម្រិតណារាល់ពេលមានការប្រកួតម្តងៗ។ វាជាឱកាសដើម្បីឈរលើកំពូល»៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


