កីឡា
ប្រហែសមិនបានទេ! ទាំង Saemapetch និង Kulabdam សុទ្ធតែមានក្បាច់សម្លាប់ល្អៗរៀងខ្លួន
ជើងខ្លាំងថៃទម្ងន់ bantamweight ពីររូប Saemapetch Fairtex និង“Left Meteorite” Kulabdam Sor. Jor. Piek Uthaiនឹងឡើងប៉ះគ្នាព្រឹត្តិការណ៍ ONE: FULL BLAST ក្នុងនាមគូឯកនៅកីឡដ្ឋាន Singapore Indoor Stadium នា ថ្ងៃសុក្រស្អែកទី ២៨ ឧសភា ស្អែកននេះ។ ពួកគេសុទ្ធតែមានក្បាច់សម្លាប់រៀងៗខ្លួន។ តើស្នៀតទាំងនោះមានអ្វីខ្លះ? សូមតាមដានខាងក្រោម។

Kulabdam មានជំនាញឆ្វេងដ៏អស្ចារ្យបើហ៊ានប្រហែស “Left Meteorite” អាចប្រើកណ្ដាប់ដៃឆ្វេងដើម្បីបញ្ឈប់ Saemapetch ឲ្យចុះចាញ់គ្រប់វិនាទី។ “Left Meteorite” មានសមត្ថភាពបញ្ចេញកណ្ដាប់ដៃញាប់ៗមួយពីរ ,វ៉ៃខាវលើគូប្រកួត, វ៉ៃថ្ពក់, និង វៃ់កាត់ខាងលើបានល្អ។ គេអាចបើកឃុំ និងបញ្ឆោតឲ្យដៃគូធ្វេសប្រហែស។
វិធីដ៏មានប្រសិទ្ធភាពគឺម៉ាត់ចំចង្កាតាមរយៈកណ្ដាប់ដៃឆ្វេង និង វ៉ៃដងខ្លួនធ្វើឲ្យគូប្រកួតទម្លាក់ឃុំ។ ត្រង់នេះ គេមើលខាងលើលឿនៗដើម្បីវ៉ៃកណ្ដាប់ដៃចូលចំមុខតែម្ដង។ ជាក់ស្ដែង ដូច គេ បាន ផ្ដួល “The Million Dollar Baby” Sangmanee Klong SuanPluResort នៅសង្វៀន ONE: NO SURRENDER III ដែលគ្មាននរណាអាចជឿបានឡើយ។

Kulabdam ខ្លាំងខាងទាត់ក្រោម
បើសិន Kulabdam មិនអាចប្រើកណ្ដាប់ដៃលឿនៗទេ គេអាចបំបាក់គូប្រកួតដោយការទាត់ក្រោមសិន។
នេះជាស្នៀតដែលម្ចាស់ខ្សែក្រវាត់សង្វៀន Lumpinee Stadium ពីរសម័យធ្លាប់ធ្វើកន្លងទៅ។ ក្បាច់ទាត់ក្រោមរបស់គេពិតជាល្អខ្លាំងណាស់ មុននឹងប្រើកណ្ដាប់ដៃបំបាក់គូប្រកួត។ សិស្សគុនក្លិប Fairtex អាចនឹងរងគ្រោះថ្នាក់បើមិនបានគិតដល់នេះរឿង។ “Left Meteorite” អាចធ្វើឲ្យជើងក្រោមគូប្រកួតរបួសមែន នោះវាជារឿងល្អដែលឈានទៅប្រើកណ្ដាប់ដៃដើម្បីយកជ័យជម្នះ។

Saemapetch មានល្បឿនលឿន
ខណៈ Kulabdam មានកណ្ដាប់ដៃឆ្វេងដ៏សាហាវ និង ពិបាកទស្សន៍ទាយបាន Saemapetch គឺជាអ្នកជំនាញស្នៀតវ៉ៃចូលលឿនៗម្នាក់។ គេត្រូវការពារឲ្យល្អកុំឲ្យដៃគូវាយសន្លប់ដោយកណ្ដាប់ដៃ ហើយ បន្ទាប់មក គេអាចប្រើស្នៀតរបស់ខ្លួនដើម្បីផ្ដួលដៃគូវិញ។
កីឡាករមកពីក្លិប Fairtex មានស្នៀតប្រដាល់សកលល្អ និងដើរសំដៅដៃគូបានល្អថែមប្រយុទ្ធលឿនៗបានគ្រប់ពេល។
Saemapetch ជំនាញខាងគេច
គេជាកីឡាករម្នាក់ពូកែគេច និងធ្វើឲ្យដៃគូខកខានក្នុងការវ៉ៃចូលកណ្ដាប់ដៃ មុនគេវាយបកទៅវិញល្អណាស់។ Saemapetch អាចទប់ការទាត់ក្រោមបានល្អ ហើយបន្ទាប់មកគេអាចវាយបកដោយការទាត់ខាងលើវិញផង។ គេមិនឲ្យគូប្រកួតទាត់ស្មងងាយៗទេ និងវាយបកល្អដោយកណ្ដាប់ដៃទៅវិញ។

គេមានចលនាល្អ ដែលជារឿងសំខាន់។ បើ Kulabdam មិននឹកដល់ស្នៀតទាំងនេះ ច្បាស់ជាអាចសន្លប់របស់កូនសិស្សមកពីក្លិប Fairtex មិនខាន។
សុទ្ធតែខ្លាំងៗដូចគ្នា តើនរណាជាអ្នកឈ្នះទៅសម្រាប់ថ្ងៃទី ២៨ ឧសភានេះ?៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


