Connect with us

កីឡា

កីឡាករ​ជម្រើសជាតិ​ប្រណាំង​កង់​៣​នាក់​ ត្រៀម​ចេញទៅ​ហាត់​នៅ​ប្រទេស​បារាំង​

បានផុស

នៅ

កីឡាករ​ជម្រើសជាតិ​ប្រណាំង​កង់​៣​នាក់ និង​គ្រូបង្វឹក​ម្នាក់ បាន​ស្នើសុំ​ទិដ្ឋាការ​ពី​ស្ថានទូត​បារាំង កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​ទទួលបាន​សិទ្ធិ​ទៅ​ហ្វឹកហាត់​បន្ត ក្នុងការ​បង្កើន​បច្ចេក​ទេស​បន្ថែម​នៅ​ប្រទេស​បារាំង​រយៈពេល ៣ ខែ សម្រាប់​ត្រៀម​ចូលរួម​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម និង​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​កម្ពុជា ឆ្នាំ​២០២៣ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខ្លូត ករណី ជា​គ្រូបង្វឹក​កីឡា​ទោចក្រយាន​ជម្រើសជាតិ​ក​ម្ពុ​ជា ដែល​ត្រូវ​ដឹកនាំ​កីឡាករ​ទាំង​៣​នាក់ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​នាពេល​ខាងមុខនេះ បានបញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៩ ខែមិថុនា​កន្លងទៅនេះ យើង​បាន​ទៅ​ស្នើសុំ​ការផ្តល់​ទិដ្ឋាការ​ពី​ស្ថានទូត​បារាំង ដើម្បី​ចេញទៅ​ហ្វឹកហាត់​រយៈពេល​៣​ខែ​ជាមួយ​ក្រុម​កីឡាករ​អាជីព​នៅ​ទីនោះ។ ​លោក​ជឿជាក់ថា ការហ្វឹកហាត់​នៅ​ប្រទេស​អឺរ៉ុប​ជា​លើកដំបូង​របស់​កម្ពុជា​នេះ នឹង​ជួយ​បង្កើន​គុណភាព​បច្ចេកទេស​កីឡាករ​យើង​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ពីព្រោះ​នៅ​ទីនោះ​នឹងមាន​ការប្រកួត​ធំៗ​ជាច្រើន​ដើម្បី​បង្កើន​សមត្ថភាព​ដល់​កីឡាករ​របស់​កម្ពុ​ជាស​ម្រា​ប់​ត្រៀម​ស៊ី​ហ្គេម នៅ​ចុងឆ្នាំ​២០២១ ឬ​អាច​ឆ្នាំ​២០២២ និង​ស៊ី​ហ្គេម ឆ្នាំ​២០២៣​នៅ​កម្ពុជា​។​

​កីឡា​ជម្រើសជាតិ​ប្រណាំង​កង់​គក់​ទាំង​៣​នាក់​នេះ គឺ កីឡាករ គឹម ចាន់ធូ​, សាន ណា​ម៉ា និង កីឡាករ សាន ណា​ម៉ា​វ ពួកគេ​ចេញទៅ​ហ្វឹកហាត់​ក្រោម​ការជួយឧបត្ថម្ភ​ទាំងស្រុង​ពី​លោកស្រី ប៉ែន ស្រីមុំ ប្រធាន​សមាគម​ប្រណាំង​ទោចក្រយាន​កម្ពុជា ដែលមាន​ទីស្នាក់ការ​មួយទៀត​នៅ​ប្រទេស​បារាំង​ផងដែរ ដោយ​សមាគម​នេះ​នឹង​ជួយ​ដល់​ការ​ស្នាក់នៅ ហូបចុក​និង​ការធ្វើដំណើរ​ទៅមក​ក្នុងការ​ហ្វឹកហាត់ និង​ការប្រកួត​ដកស្រង់​បច្ចេកទេស​ទៀតផង​។​

​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​លើកឡើងថា តាមពិត​ការបញ្ជូន​កីឡាករ​ជម្រើសជាតិ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​នេះ សហព័ន្ធ​បានគិត​គូរ​ជា​យូរ​មកហើយ ប៉ុន្តែ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ទើប​ការ​ចេញទៅ​ហ្វឹកហាត់​នេះ​អាក់ខាន​ទៅវិញ ហើយ​នៅពេលនេះ​ទើប​យើង​ទទួលបាន​ឱកាស​ចេញទៅ​បង្កើន​បច្ចេកទេស​សាជាថ្មី ។

​លោក​អះអាង​បន្តទៀតថា ការហ្វឹកហាត់​នៅក្រៅ​ប្រទេស​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ការជួយជ្រោមជ្រែង​លើកទឹកចិត្ត​យ៉ាងខ្លាំង​ក្លា​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ដោយ​ធ្វើយ៉ាងណា​ប្រឹងប្រែង​ជំរុញ​ឲ្យ​គុណភាព​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី​ប្រណាំង​កង់ ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត សម្រាប់​ការប្រកួត​អន្តរជាតិ ជាពិសេស​គឺ​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣។ តាម​ការគ្រោងទុក​នាពេល​ខាងមុខ សហព័ន្ធ​នឹង​បញ្ជូន​កីឡាការិនី​១​ក្រុម​ទៀត ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​ដែរ​។​

​កីឡាករ​ជម្រើសជាតិ​កីឡា​ទោចក្រយាន ក៏បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការខិតខំ​បន្ត​ការហ្វឹកហាត់​នៅ​ប្រទេស​បារាំង ដើម្បី​បង្កើន​គុណភាព​បច្ចេកទេស​ជាមួយ​ក្រុម​កីឡាករ​អាជីព នៅ​ប្រទេស​បារាំង និង​នាំយក​នូវ​សិទ្ធ​ផល​ពី​ការហ្វឹកហាត់​នោះ មក​បម្រើ​ដល់​ការប្រកួត​នានា​សម្រាប់​ប្រទេសជាតិ នាពេលខាងមុខ​ជា​បន្ត​បន្ទាប់ ជាពិសេស​គឺ​គោលដៅ​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ តែម្តង​៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​វៀតណាម​មាន​ជម្រើស៣ សម្រាប់​ជ្រើសរើស ខណៈ​ដែល​ចង់​ពន្យារ​ស៊ី​ហ្គេម​លើក​ទី​៣១​ឆ្នាំ​២០២១​នេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម