កីឡា
វៀតណាមមានជម្រើស៣ សម្រាប់ជ្រើសរើស ខណៈដែលចង់ពន្យារស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១នេះ
គណៈកម្មាធិការជាតិអូឡាំពិក ដែលជាសមាជិកនៃតំបន់អាស៊ាន បានដាក់ចេញនូវសេណារីយោចំនួន៣ សម្រាប់ឲ្យវៀតណាមសម្រេចចិត្ត ក្នុងខណៈដែលវៀតណាមបង្ហាញពីចេតនាចង់ពន្យារការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ដែលខ្លួននឹងធ្វើជាម្ចាស់ផ្ទះនាចុង ឆ្នាំ២០២១នេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) បានមានប្រសាសន៍ឲ្យដឹង ក្រោយពីបញ្ចប់ការចូលរួមប្រជុំគណៈអចិន្ដ្រៃយ៍នៃបណ្ដាប្រទេសអាស៊ានតាមប្រព័ន្ធ Zoom កាល ពីរសៀលថ្ងៃទី៩មិថុនាថា បណ្ដាតំណាងនៃគណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសអាស៊ានភាគ ច្រើនលើសលុបបង្ហាញពីការមិនគាំទ្រចំពោះការពន្យារពេលស៊ីហ្គេមលើកទី៣១ដល់ខែ កក្កដាឆ្នាំ២០២២ ឡើយ។
ការពន្យារពេលបែបនេះ វាប៉ះពាល់ច្រើនដែលក្នុងនោះមានទាំងថវិកាជាតិ ដែលគេបានអនុម័តសម្រាប់ស៊ីហ្គេមទៅហើយនោះ មិនតែប៉ុណ្ណោះឆ្នាំ២០២២អ្វីៗមានការចង្អៀតណាស់ ព្រោះមានទាំងការប្រកួតកីឡាអាស៊ី ការប្រកួតយុទ្ធសិល្ប៍ និង ការ ប្រកួតកីឡាផ្សេងៗទៀត។
លោកអគ្គលេខាNOCCបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏តំណាងនៃគណៈកម្មាធិការជាតិអូឡាំពិកដែលជាសមាជិកនៃតំបន់អាស៊ានបានដាក់ចេញនូវសេណារីយោចំនួន៣សម្រាប់ឲ្យវៀតណាមសម្រេច ចិត្ត ។ទី១ ៖គឺការរក្សាកាលបរិច្ឆេទដដែល ។ទី២៖គឺពន្យារពេលទៅធ្វើនៅឆ្នាំ២០២៥ ឬ ២០២៧ដែលឆ្នាំ២០២៥ធ្វើនៅប្រទេសថៃ និង ឆ្នាំ២០២៧ធ្វើនៅប្រទេសព្រុយណេដារុយហ្សាឡឹម ។ តែសេណារីយោទី ២នេះ ត្រូវតែអាស្រ័យលើការយល់ព្រមពីប្រទេសថៃ និង ព្រុយណេដារុយហ្សាឡឹម ដែលជាម្ចាស់វេនត្រូវធ្វើជាម្ចាស់ផ្ទះជាមុនសិន។ ចំពោះសេណារីយោទី៣ គឺលើកទៅខែកក្កដាឆ្នាំ២០២២។ ពាក់ព័ន្ធសេណារីយោទាំងខាងលើនេះ ខាងភាគីវៀតណាមមិនទាន់ធ្វើការសម្រេចចិត្តភ្លាមៗនៅឡើយទេ គឺត្រូវលើកសំណើទាំងនេះយកទៅពិភាក្សាជាមួយរដ្ឋាភិបាលរបស់ខ្លួនជាមុនសិន ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា នេះគ្រាន់ តែជាការស្ទង់មតិដោយមិនមានការសម្រេចចិត្តអ្វីឡើយ ហើយនេះជាការប្រជុំក្នុងកម្រិតបច្ចេកទេសប៉ុណ្ណោះមិនទាន់ដល់កម្រិតនយោបាយឡើយ ។ សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែមិថុនាខាងមុខ នឹងមានការប្រជុំចុងក្រោយក្នុងកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាកីឡាអាស៊ី៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គម្រោងទឹកស្អាតធំបំផុតចាយទុនជាង ១០០ លានដុល្លារនៅបាក់ខែង គ្រោងចាប់ផ្តើមសាងសង់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទឹកស្ទឹងសង្កែខាងក្រោមទំនប់សាលាតាអន រីងគោក ពលរដ្ឋប្រឈមការដឹកជញ្ជូនបើកបរកាណូតមិនបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនឡូជីស្ទីកលំដាប់ពិភពលោក មានកប៉ាល់ដឹកទំនិញជាង៦០០ គ្រោងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែម