កីឡា
សហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រៀមបង្កើន ប្រាក់រង្វាន់ក្រោយទទួលកញ្ចប់ថវិការជាង៤ម៉ឺនដុល្លារពី Herbalife
សហព័ន្ធខ្មែរកីឡាទោចក្រយានកម្ពុជា បានប្រកាសស្តីពីការរៀបចំការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២២ ទាំងវិញ្ញាសាកង់គួក និងកង់ភ្នំ ដែលគ្រោងចាប់ផ្តើមនាដើមសប្តាហ៍ក្រោយ ដើម្បីជាការវាស់ស្ទង់គុណភាព បច្ចេកទេសកម្រិតខ្ពស់បំផុតកម្រិតជាតិ និងចុងក្រោយគេ បង្អស់ មុនពេលឈានដល់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

បើតាមលោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានឲ្យដឹងថា មន្ត្រីបច្ចេកទេសកំពុងខិតខំរៀបចំយ៉ាងយកចិត្តទុកដាក់ខ្ពស់ សម្រាប់ការប្រកួតកម្រិតខ្ពស់បំផុតថ្នាក់ជាតិឆ្នាំ២០២២នេះ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដើម្បីគោលដៅ ចម្បងឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

អគ្គលេខាធិការូបនេះសង្កត់ធ្ងន់ថា «ការប្រកួតជើងឯកថ្នាក់ជាតិ ២០២២នេះ គឺជាការប្រកួតកម្រិតខ្ពស់បំផុត ថ្នាក់ជាតិចុងក្រោយគេ មុនឈានដល់ស៊ីហ្គេម ២០២៣ ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិ និងជាការផ្តល់ឱកាសសម្រាប់ការដកពិសោធបន្ថែមរបស់មន្ត្រីបច្ចេកទេសផងដែរ»។

ជាមួយគ្នាលោក អឿ ឌីណា តំណាងក្រុមហ៊ុន Herbalife ដែលជាដៃគូសហការរបស់សហព័ន្ធបានសម្ដែង នូវសេចក្ដីរីករាយ ដែលបានរួមចំណែកគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡាទោចក្រយានកម្ពុជា ពិសេសដើម្បីរួមចំណែក ជាមួយសហព័ន្ធក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង។ក្រៅពីការប្រកួតខាងលើ ក៍មានរៀបចំការរត់កម្សាន្តFUNRUN ដើម្បីអបអរកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣។

បញ្ជាក់ដែរថាក្រុមហ៊ុន Herbalife បានឧត្ថម្ភថវិកា ៤២,៧៥០ដុល្លារដល់សហព័ន្ធខ្មែរកីឡាទោចក្រយានកម្ពុជា ដែលជាចំនួនមួយច្រើនជាងឆ្នាំកន្លងមក សម្រាប់ចំណាយលើការរៀបចំការប្រកួតជើងឯក ឆ្នាំ២០២២នេះដើម្បីឲ្យស្របទៅតាមលក្ខណៈស្តង់ដាការប្រកួត ខណៈប្រាក់រង្វាន់ជ័យលាភីនឹងត្រូវបង្កើនច្រើនជាងការប្រកួតឆ្នាំមុនៗដូចគ្នាផងដែរ។
ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ គ្រោងនឹងធ្វើឡើងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប សម្រាប់វិញ្ញាសាប្រកួតវិញ គឺបែងចែកជាកង់គួក និងកង់ភ្នំ ក្នុងនោះវិញ្ញាសាកង់គួក រួមមាន៖ ១. កង់គួកបុរសថា្នល, ២. កង់គួកបុរសឈុតធំ និង៣. កង់គួកបុរស ខណៈប្រភេទកង់ភ្នំ រួមមាន ១. កង់ភ្នំបុរសថ្នាល, ២. កង់ភ្នំបុរសឈុតធំ, ៣. កង់ភ្នំនារី និង៤. កង់ភ្នំបុរស៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ