កីឡា
WHO បារម្ភខ្លាំងអង់គ្លេសអនុញ្ញាតឱ្យអ្នកមើលផ្ទាល់ ៦ម៉ឺននាក់វគ្គ៤ក្រុម និងផ្តាច់ព្រ័ត្រ EURO
អង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចក្រភពអង់គ្លេសដែលសម្រេចអនុញ្ញាតឲ្យអ្នកទស្សនាចូលមើលផ្ទាល់នៃប្រកួតជើងឯកទ្វីបអឺរ៉ុប Euro 2020 នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋានរបស់អង់គ្លេស។
ការសម្តែងព្រួយបារម្ភពីស្ថាប័នសុខភាពកំពូលពិភពលោកបានកើតមានឡើង នៅពេលដំណឹងនេះត្រូវបានប្រកាសអនុញ្ញាតឲ្យអ្នកទស្សនាចូលមើលផ្ទាល់ដល់៦ម៉ឺននាក់នៅកីឡដ្ឋាន Wembley។ វានឹងក្លាយជាការអនុញ្ញាតឲ្យមនុស្សចូលមើលផ្ទាល់ច្រើនបំផុតលើកដំបូងនៅចក្រភពអង់គ្លេសក្នុងរយៈពេលជាង១៥ខែចុងក្រោយ។

មន្ត្រីរបស់ WHO លោក Robb Butler បាននិយាយថា ៖«អង្គការសុខភាពពិភពលោកព្រួយបារម្ភណាស់អំពីការបន្ធូរបន្ថយបំរាមរឹតត្បិតនៅប្រទេសធ្វើម្ចាស់ផ្ទះមួយចំនួន»។
លោកបន្ថែមថា ៖«មានកីឡដ្ឋានមួយចំនួនដែលរៀបចំការប្រកួតឥឡូវនេះកំពុងបង្កើនចំនួនអ្នកទស្សនាឲ្យចូលមើលផ្ទាល់។ ទីក្រុងមួយចំនួនដែលជាទីកន្លែងរៀបចំការប្រកួត ករណីឆ្លងកូវីដ-១៩បានកំពុងរីករាលដាលខ្លាំងនៅឡើយ»។
ការប្រកាសអនុញ្ញាតឲ្យអ្នកទស្សនាចូលមើលផ្ទាល់ជាច្រើនម៉ឺននាក់របស់ប្រទេសអង់គ្លេសចំពេលដែលប្រទេសនេះកំពុងកើនឡើងឆ្លងថ្មីខ្ពស់ជាលំដាប់។

នាយកដ្ឋានទិន្នន័យសុខាភិបាលអង់គ្លេសបានបង្ហាញថា ការឆ្លងកូវីដ-១៩ប្រចាំថ្ងៃបានកើនឡើងដល់៥១.៥%ភាគរយនៅក្នុងសប្តាហ៍នេះ។
នៅថ្ងៃទី២២ ខែមិថុនា ម្សិលមិញនេះ ចក្រភពអង់គ្លេសមានករណីឆ្លងច្រើនបំផុតរហូតដល់ ១១៦៣៥នាក់ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៩ ខែខែកុម្ភៈមានចំនួនឆ្លង១២០២៧នាក់។
ចំពោះករណីស្លាប់បានកើនឡើងជិត៣ដងកាលពីសប្តាហ៍មុន ខណៈនៅថ្ងៃទី២២ ខែមិថុនា មានករណីស្លាប់២៧នាក់ ប្រៀបធៀបនឹងការស្លាប់១០នាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
ប្រហែលជាពីរខែចុងក្រោយនេះ ចក្រភពអង់គ្លេសបានកំពុងរងការវាយប្រហារខ្លាំងដោយវីរុសបំប្លែងខ្លួនឥណ្ឌា បើទោះជាចក្រភពអង់គ្លេសបានចាក់វ៉ាក់សាំងច្រើនដល់ប្រជាជនក៏ដោយ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Sky
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


