Connect with us

កីឡា

អង់គ្លេស ទម្លាក់អាល្លឺម៉ង់ហើយ ធ្វើបានកំណត់ត្រាមួយទៀត

បានផុស

នៅ

នៅទីបំផុត ក្រុមតោកំណាចអង់គ្លេស បានទម្លាក់ឥន្ទ្រីដែក​​ អាល្លឺម៉ង់ ចេញពីពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជ័យជម្នះ ២-០ លើអាល្លឺម៉ង់យប់មិញ ធ្វើឲ្យអង់គ្លេស បង្កើតកំណត់ត្រាមួយ ពោលគឺជាជ័យជម្នះវគ្គចាញ់ធ្លាក់លើកដំបូងដែលអង់គ្លេសធ្វើបានក្នុងរយៈពេលប្រកួត​ ៩០នាទី ដោយគ្មានការបន្ថែមម៉ោងឬទាត់បាល់ប៉េណាល់ទី ចាប់តាំងពីឆ្នាំ១៩៦៨មក។

ការប្រកួតតង់ទី១ ក្រុមទាំងពីរមិនអាចបំប៉ោងសំណាញ់ទីរបស់គ្នាបានឡើយ។ ប៉ុន្តែនៅ១៥នាទីចុងក្រោយនៃតង់ទី២ អង់គ្លេស រកបានដល់ទៅ២គ្រាប់ ដោយ Raheem Sterling រកបាននៅនាទីទី៧៥ និង Harry Kane នៅនាទីទី៨៦។

ចំណែកឯការប្រកួតមួយគូទៀត អ៊ុយក្រែន ក៏បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយដែរ បន្ទាប់ពីយកឈ្នះស៊ុយអែត នៅម៉ោងបន្ថែម១៥នាទី២ដង ក្នុងលទ្ធផល ២-១។

វគ្គ៨ក្រុមចុងក្រោយ

ស្វីស vs អេស្ប៉ាញ             (ថ្ងៃ២ កក្កដា ម៉ោង ២៣:០០)

ប៊ែលហ្សិក​ vs អ៊ីតាលី         (ថ្ងៃ២ កក្កដា ម៉ោង ០២:០០)

ឆែក vs​ ដាណឺម៉ាក             (ថ្ងៃ៣ កក្កដា ម៉ោង ២៣:០០)

អ៊ុយក្រែន vs អង់គ្លេស        (ថ្ងៃ៣ កក្កដា ម៉ោង ០២:០០)

ដោយ៖ Vann Vann

ចុចអាន៖ Messi បំបែកកំណត់ត្រាមួយ នៅជម្រើសជាតិ អាហ្សង់ទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ នាទី មុន

ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អុិនស៊ី ក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រ ប្រកាសថាជាផលិតផលបរិស្ថាន (EPD) ដែលជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ផលិតផលរបស់ខ្លួន

ព័ត៌មានជាតិ៣១ នាទី មុន

លោក ប៉ែន បូណា៖ ឆ្នាំថ្មី សមិទ្ធផលថ្មីប្រកប​ដោយ​ក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋខ្មែរ

កីឡា៣៣ នាទី មុន

លន បញ្ញា ប្រាប់​ថា យប់មិញបើប្រឹងវ៉ៃតាំងពីទឹក១ រូបគេនឹងសន្លប់ម្តងទៀត

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

សប្តាហ៍ក្រោយ អាមេរិក ជួបសូរ្យគ្រាសមហាកម្រ អាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស

ជីវិតកម្សាន្ដ៤៥ នាទី មុន

ខេមរៈ សិរីមន្ត ប្រកាសចេញបទបែបប្រពៃណី ក្រោយរងការរិះគន់បទបែបសម័យទំនើប

Sokha Hotels

ព័ត៌មានពេញនិយម