កីឡា
Rodtang ប្រតិកម្មរឿងដណ្ដើមខ្សែក្រវាត់ប៉ុន្តែ Mongkolpetch វាយបកមិនសំចៃមាត់
មានកីឡាករជាច្រើនចង់សាកល្បងដណ្ដើមខ្សែក្រវាត់ពិភពលោកមួយថៃ ONE Flyweight ពី Rodtang “The Iron Man” Jitmuangnon ប៉ុន្តែថ្មីៗលេចលឺការបោះពាក់្យសម្ដីដាក់គ្នាយ៉ាងចាស់ដៃជាមួយរៀមច្បង Mongkolpetch Petchyindee Academy។ កីឡាកររហស្សនាមមនុស្សដែកក៏ឆ្លើយតបមិននឹកស្មាន តែ Mongkolpetch វាយបកមិនសំចៃមាត់។

បន្ទាប់ពីឈ្នះពិន្ទុជាឯកច្ឆន្ទលើកីឡាករលំដាប់ទី៤ទម្ងន់ flyweight , Elias “The Sniper” Mahmoudi នៅកម្មវិធី ONE: FULL BLAST II កាលខែមិថុនា មានមនុស្សជាច្រើនដាក់ចម្ងល់ថា តើ Mongkolpetch មានសមត្ថភាពគ្រប់គ្រាន់អាចឡើងទៅដណ្ដើមខ្សែក្រវាត់ពីមិត្តរួមជាតិ Rodtang ឬ ទេ? បច្ចុប្បន្ននេះសិស្សគុនមកពីក្លិប Petchyindee Academy មិនទាន់ចាញ់ទាល់តែសោះពោលឈ្នះ ៤-០ នៅសង្វៀន ONE Super Series និងស្ថិតក្នុងក្រសែភ្នែកកម្រិតកំពូលដែលអាចឡើងទៅដណ្ដើមខ្សែក្រវាត់ម្នាក់។
ទន្ទឹមគ្នានោះ Rodtang បានកោតសរសើរចំពោះលទ្ធផលកន្លងទៅរបស់ជនរួមជាតិ ប៉ុន្តែ គេណែនាំឲ្យរៀមច្បងជួបកីឡាករលំដាប់ទី២ Jonathan “The General” Haggerty, ជួបតារាលំដាប់ទី៣ “The Angel Warrior” Panpayak Jitmuangnon ឬ ប៉ះ Mahmoudi ម្ដងទៀតសិនទៅ មុនឡើងដណ្ដើមខ្សែក្រវាត់មាស។
បែបណាក្ដី Mongkolpetch មានអារម្មណ៍ឈឺចាប់ណាស់ពេលដឹងការអធិប្បាយរបស់ម្ចាស់ខ្សែក្រវាត់ទម្ងន់ flyweight និង ឆ្លើយវាយបកវិញថា ៖«ពេលខ្ញុំក្លាយជាតារាល្បីមួយរូប អ្នកឯងគ្រាន់តែជាសំរាមនៅជាយក្រុងប៉ុណ្ណោះ»។ ពាក្យទាំងនោះធ្វើឲ្យ “The Iron Man” ឆ្អែតចិត្តកាន់តែខ្លាំង ទោះពីមុនធ្លាប់ហ្វឹកហាត់ជាមួយគ្នា និងធ្លាប់លេងបាល់ទាត់ជាមួយគ្នាក៏ដោយ។

Rodtang បានរំលឹកថា៖«ខ្ញុំមិនធ្លាប់គិតទេថា អ្នកដែលខ្ញុំគោរពបំផុតបានធ្វើឲ្យខ្ញុំឈឺចាប់តាមរយៈការអធិប្បាយបែបនេះសោះចំពោះអ្វីដែលខ្ញុំផ្ដល់ការណែនាំ។ [ការឈ្នះរបស់គាត់ថ្មីៗនេះ] គឺល្អសម្រាប់គាត់។ ខ្ញុំគ្មានយោបល់ទេ»។
Rodtang ទទួលស្គាល់អំពីកំណត់ត្រាប្រកួតរបស់ Mongkolpetch ព្រោះឈ្នះដល់ ១១៥ ដង ចាញ់ ៤០ ដង និង ស្មើ ២ ដង និងជាម្ចាស់ខ្សែក្រវាត់ Lumpinee Stadium Muay Thai World Championship ម្ដងទៀតផង។ បែបណាក៏ដោយ គេនៅមានអារម្មណ៍ថាសិស្សគុនក្លិប Petchyindee Academy ត្រូវការពេលវេលាបន្តិចទៀតដើម្បីរៀបចំខ្លួន។
ម្ចាស់ខ្សែក្រវាត់ទម្ងន់ Flyweight គូសបញ្ជាក់ថា ៖«ពិតណាស់! ខ្ញុំគិតថា Mongkolpetch ត្រៀមរួចហើយ ព្រោះគាត់មានបទពិសោធន៍ច្រើន។ គាត់មានការប្រកួតច្រើនរួចរាល់ហើយ។ ប៉ុន្តែ ខ្ញុំនៅតែគិតថា គាត់ត្រូវកសាងកេរ្តិ៍ឈ្មោះមួយចំនួនទៀតដើម្បីក្លាយជាងអ្នកប្រជែងខ្សែក្រវាត់ដ៏ល្អម្នាក់»។

គិតត្រឹមពេលនេះ Rodtang ជឿថាគេនៅតែអាចផ្ដួលកូនសិស្ស Petchyindee Academy ដើម្បីរក្សាខ្សែក្រវាត់បាន។
ម្ចាស់ខ្សែក្រវាត់សង្កត់ធ្ងន់ថា ៖«នៅប្រទេសថៃ កណ្ដាប់ដៃរបស់ខ្ញុំបានផ្ដួលគូប្រកួតបន្តបន្ទាប់។ ប៉ុន្តែ Mongkolpetch តែងតែដួលច្រើនដងនៅពេលគេទទួលរងកណ្ដាប់ដៃ»។ អ្នកគាំទ្រកំពុងរង់ចាំមើលថា Rodtang នឹងត្រូវឡើងការពារខ្សែក្រវាត់ទល់នឹង Mongkolpetch នៅពេលណា?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



