Connect with us

កីឡា

តេ​ក្វាន់​ដូ WT បើក​ការប្រកួត Online 2021 Korean Ambassador`s Cup Taekwondo Competition

បានផុស

នៅ

​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT បាន​បើក​ការប្រកួត​Online 2021 Korean Ambassador`s Cup Taekwondo Competition នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១​នេះ នៅ​ភ្នំពេញ។ ​ខេ​មរ​សហព័ន្ធ​បានដាក់​១២​វិញ្ញាសា​សម្រាប់​ការប្រកួត ក្នុងនោះ​វិញ្ញាសា​សម្តែង​មេគុន​១០​វិញ្ញាសា និង​ប្រយុទ្ធ​បច្ចេកទេស​២​វិញ្ញាសា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​WT ថា ព្រឹត្តិការណ៍​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ Online 2021 Korean Ambassador`s Cup Taekwondo Competition នេះ សម្រាប់​វិញ្ញាសា សម្តែង​មេគុន​១០ រួមមាន​វិញ្ញាសា​មេគុន​ឯកត្តជន​បុរស​-​នារី អាយុ​ក្រោម​១៥​ឆ្នាំ (​ខ្សែក្រវាត់​ខៀវ ) វិញ្ញាសា​មេគុន​ឯកត្តជន​បុរស​-​នារី អាយុ​១៥​ឆ្នាំ​ឡើង (​ខ្សែក្រវាត់​ខៀវ ) វិញ្ញាសា​មេគុន​ឯកត្តជន​បុរស​-​នារី អាយុ​ក្រោម​១៥​ឆ្នាំ (​ខ្សែក្រវាត់​ខ្មៅ​១​ដាន់ ) និង​វិញ្ញាសា​មេគុន​ឯកត្តជន​បុរស​-​នារី អាយុ​១៥​ឆ្នាំ​ឡើង (​ខ្សែក្រវាត់​ខ្មៅ​១​ដាន់ )​។​

​ចំណែក​វិញ្ញាសា​មេគុន​ឯកត្តជន​បុរស​-​នារី មិន​គិត​អាយុ​(Open) (​ចាប់ពី​ខ្សែក្រវាត់​ខ្មៅ​២​ដាន់​ឡើង​)​។ ប្រយុទ្ធ​បច្ចេកទេស​២​វិញ្ញាសា​៖​វិញ្ញ​សា​បុរស​-​នារី​មិន​គិត​អាយុ​(Open) (​ចាប់ពី​ខ្សែក្រវាត់​ខ្មៅ​២​ដាន់​ឡើង​) (Speed Kicking រយៈពេល​១​នាទី ទាត់​គ្រប់​បច្ចេកទេស​ប្រកួត និង​គិត​ចំនួន​) ចំពោះ​កីឡាករ​-​កីឡាការិនី​អាច​ចូលរួម​ប្រកួត​បានតែ​មួយ​វិញ្ញាសា​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា ការប្រកួត​នេះ ទទួលបាន​ការឯកភាព​ជាគោលការណ៍ ពី​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជូន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម