កីឡា
រកឃើញម្ចាស់ជើងឯក ក្នុងការប្រកួតកីឡាមហាជន ក្រោយប្រកួតរយៈពេល៥ថ្ងៃ
ត្បូងឃ្មុំ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបិទការប្រកួតកីឡាមហាជនពានរង្វាន់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ គណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរសាទរថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ៧មករា ២០២៣ ក្រោយប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៥ថ្ងៃកន្លងមក បានរកឃើញម្ចាស់ជើងឯកហើយក្នុងប្រភេទកីឡាផ្សេងៗគ្នា។

ក្នុងពិធីបិទការប្រកួតនោះដែរ ធ្វើឡើងនៅបរិវេណកីឡាវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សួង ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តមានប្រសាសន៍ថា ក្នុងសម័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន , បានធ្វើអោយប្រទេសកម្ពុជា ស្មើមុខស្មើមាត់ជាមួយប្រទេសនានា និងមានកិត្តិយសលើសាកលលោកនេះ។ កីឡានាំប្រទេសកម្ពុជា ក្លាយទៅជាកន្លែងដែលគួរជាទីចាប់អារម្មណ៍បំផុតដូចជា ធុរកិច្ច សាសនា វប្បធម៌ទេសចរណ៍ ពិសេសគឺវិស័យកីឡានេះតែម្ដង។ ដំណើរនៃពានរង្វាន់បាល់ទាត់លំដាប់ពិភពលោក ហើយទៅជាចំណែកនៃការជួយជំរុញវិស័យកីឡាបាល់ទាត់ និងកីឡាដទៃទៀតនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានភាពផុលផុសផងដែរ។

លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត បញ្ជាក់ទៀតថា ប្រទេសកម្ពុជាជាសមាជិកFIFA , ការគោចររបស់ពានរង្វាន់លំដាប់ពិភពលោក FIFA World Cup នឹងក្លាយជាចំណែកមួយក្នុងការជំរុញវិស័យកីឡាបាល់ទាត់កម្ពុជា ផ្ដល់នូវកម្លាំងចិត្តដល់ កីឡាករ យុវជននិងសាធារណជនជាទីស្នេហា គាំទ្រវិស័យកីឡាទាំងអស់ក្នុងការលើកកម្ពស់វិស័យកីឡា ឲ្យកាន់តែរីកចម្រើនថែមទៀត ក្នុងដំណើរឆ្ពោះទៅកាន់ការរៀបចំកីឡាស៊ីហ្គេម២០២៣ នៅកម្ពុជាដែលជាម្ចាស់ផ្ទះ។ កីឡាបានផ្ដល់ឱកាសដល់យុវជន បំពេញនូវក្ដីប្រាថ្នារបស់ខ្លួន ចង់បញ្ចេញសមត្ថភាពទេពកោសល្យ បានផ្ដល់ការគាំទ្រពីទស្សនិកជននិងសាធារណជន ពោរពេញទៅដោយស្នាមញញឹម សំឡេងហ៊ោកញ្ជ្រៀវចំណីចក្ខុ សាមគ្គីភាព មិត្តភាព ភាតរភាព ទំនាក់ទំនងជាសារវ័ន្តដែលមិនអាចខ្វះបាន លេងកីឡាដើម្បីសាមគ្គីភាពមិត្តភាពភាតរភាពនិងការអប់រំ។

ជាមួយគ្នានោះ លោក អភិបាលរងខេត្តត្បូងឃ្មុំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សទាំងអស់ ត្រូវនាំគ្នាលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវសុខភាពល្អ ទំនាក់ទំនងល្អ មានមេត្រីភាព សាមគ្គីភាព មិត្តភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងអនាគតរបស់ខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល។

បើតាមរបាយការណ៍របស់លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៥ថ្ងៃ ជាលទ្ធផល កីឡាបាលទាត់បុរសចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករស្រុកមេមត់ X16 ដែលទទួលបានពានរង្វាន់១ ទង់អនុស្សាវរីយ៍ចំនួន១ ខោអាវ១៨កប្លេរ បាល់ទាត់៥គ្រាប់ និងថវិការង្វាន់ចំនួន៣,៦០០,០០០រៀល កីឡាបាលទាត់នារីចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាមកពីស្រុកមេមត់ ដែលទទួលបានពានរង្វាន់១ ទង់អនុស្សាវរីយ៍ចំនួន១ ខោអាវ១៨កប្លេរ បាល់ទាត់៥គ្រាប់ និងថវិការង្វាន់ចំនួន៣,៦០០,០០០រៀល កីឡាបាល់ទះបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករមកពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលទទួលបានពានរង្វាន់១ ទង់អនុស្សាវរីយ៍ចំនួន១ ខោអាវ១២កប្លេរ បាលទះ៥គ្រាប់ និងថវិការង្វាន់ចំនួន២.៤០០.០០០ រៀល កីឡាបាល់ទះនារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករមកពីស្រុកតំបែរ ដែលទទួលបានពានរង្វាន់១ ទង់អនុស្សាវរីយ៍ចំនួន១ ខោអាវ១២កប្លេរ បាលទះ៥គ្រាប់ និងថវិការង្វាន់ចំនួន២.៤០០.០០០រៀល កីឡាប៉េតង់បុរស ចំណាត់ថ្នាក់លេខ១ ដែលទទួលបានពានរង្វាន់១ ទង់អនុស្សាវរីយ៍ចំនួន១ ខោអាវ៤កំប្លេរ និងថវិការង្វាន់ចំនួន៨០០.០០០រៀល កីឡាប៉េតង់នារី ចំណាត់ថ្នាក់លេខ១ ដែលទទួលបានពានរង្វាន់១ ទង់អនុស្សាវរីយ៍ចំនួន១ ខោអាវ៤កំប្លេរ និងថវិការង្វាន់ចំនួន៨០០.០០០រៀល ចំណែកលេខ២ និងលេខ៣ ទទួលបានទង់អនុស្សាវរីយ៍ ខោអាវ បាល់ និងថវិការង្វាន់មួយចំនួនផងដែរ៕
ដោយ ៖ សាន វិឡែម

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


