កីឡា
អ្នកគាំទ្រថៃ ខកចិត្តក្រោយ Man UTD ប្រកាសថា Ronaldo មិនអាចធ្វើដំណើរមកកាន់ទីក្រុងបាងកក
អ្នកគាំទ្រក្លិប Manchester United ជាពិសេសអ្នកគាំទ្រ Cristiano Ronaldo ក្នុងប្រទេសថៃ បានសម្ដែងក្ដីខកចិត្ត ដ្បិតកីឡាករវ័យ ៣៧ ឆ្នាំ រូបនេះត្រូវបានក្លិបប្រកាសថាមិនអាចរួមដំណើរមកជាមួយក្រុមក្នុងការប្រកួត Pre-Season Tour នៅទីក្រុងបាងកកឡើយ។

បិសាចក្រហម Manchester United នឹងត្រូវប្រកួតមិត្តភាពជាមួយ ហង្សក្រហម Liverpool នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខនេះ នាកីឡដ្ឋាន Rajamangala នៃទីក្រុងបាងកក ប្រទេសថៃ ដែលអ្នកគាំទ្រថៃរាប់ម៉ឺននាក់ ក៏កំពុងទន្ទឹងរង់ចាំចង់ឃើញក្រុមរបស់ខ្លួនប្រកួត ជាពិសេសចង់ឃើញតារាឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo ដោយផ្ទាល់ភ្នែក ប៉ុន្តែអ្វីៗហាក់ត្រូវបានខកចិត្តបន្តិច ដោយសារអវត្តមានរបស់ Ronaldo។

ប្រភពបានបង្ហើបថា អវត្តមានរបស់ Cristiano Ronaldo នេះ ក៏ដោយសារក្លិបទុកពេលឱ្យរូបគេដោះស្រាយជាមួយគ្រួសារ ខណៈរឿងនេះត្រូវបានគេចាត់ទុកថា គ្រាន់តែជាលេស ដ្បិតខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះកំពុងចង់ចាកចេញពីក្លិប ក្រោយត្រលប់មករួមរស់ជាមួយគ្នាបានមួយឆ្នាំ។ ការដែលខកចិត្ត គឺដោយសារមានអ្នកគាំទ្រហ៊ានចំណាយលុយដល់រាប់រយដុល្លារ ដើម្បីបានទស្សនាតារាឆ្នើម Cristiano Ronaldo ពោលគឺអ្វីដែលបានដឹងមកតែថា តម្លៃសំបុត្រចូលទស្សនាការប្រកួតនេះ ទាបបំផុតគឺ ៥,០០០បាត (ដែលវាប្រហែលនឹង ១៤០$)។

តម្លៃសំបុត្រជារួមក្នុងការប្រកួតនេះរួមមាន ៦ ប្រភេទផ្សេងគ្នា៖
– CAT1 Platinium តម្លៃ 25,000បាត (ប្រមាណ 708$)
– CAT1 Gold តម្លៃ 22,000បាត (ប្រមាណ 625$)
– CAT1 Silver តម្លៃ 20,000បាត (ប្រមាណ 570$)
– CAT2 តម្លៃ 15,000បាត (ប្រមាណ 425$)
– CAT3 តម្លៃ 12,000បាត (ប្រមាណ 340$)
– CAT4 តម្លៃ 5,000បាត (ប្រមាណ 141$)
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


