កីឡា
កីឡាករទោចក្រយានកម្ពុជា ចូលរួមប្រកួតកម្រិតខ្ពស់ក្នុងកម្មវិធី Tour of Szeklerland នៅរ៉ូម៉ានី
កីឡាករទោចក្រយានជម្រើសជាតិកម្ពុជា ៣រូប រួមមានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា, កីឡាករ សាន ណាម៉ាវ ដែលកំពុងបោះជុំរុំហ្វឹកហាត់ នៅប្រទេសបារាំង បានចូលរួមប្រកួតកម្រិតខ្ពស់ក្នុងកម្មវិធីប្រណាំងកង់ Tour of Szekler land នៅប្រទេសរ៉ូម៉ានី ដែលជាការប្រកួតកម្រិត 2.1 របស់សហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ (UCI) ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានចាត់ទុកការ ចូលរួមប្រកួតកម្រិតខ្ពស់នៅអឺរ៉ុបនេះ គឺជាឱកាសល្អ ដើម្បីវាស់ស្ទង់សមត្ថភាព និងដកស្រង់បទពិសោធន៍របស់កីឡាករកម្ពុជា ៣រូប ដែលសហព័ន្ធបានបញ្ជូនទៅហ្វឹក ហាត់រយៈពេល ៣ខែនៅប្រទេសបារាំង ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដែលពន្យារពេលទៅឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
លោកថា ការប្រកួតនេះ គឺជាការប្រកួតដកស្រង់បទពិសោធន៍របស់ពួកយើង ហើយនៅមានការប្រកួតបន្ដបន្ទាប់ទៀត សម្រាប់កីឡាកររបស់យើង ដែលធ្វើការហ្វឹកហាត់រយៈពេល ៣ខែ នៅប្រទេសបារាំង ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសរបស់ពួកគាត់បន្ថែម ឈានទៅចូលរួមជា មួយក្រុមអន្ដរជាតិ ដែលមានកម្រិត ២.១ ដ្បិតកន្លងមកយើងធ្លាប់រៀបចំការប្រកួតកម្រិត ២.១ នៅកម្ពុជា ហើយនេះជាការ ប្រកួតកម្រិត ២.១ នៅតំបន់អឺរ៉ុប ដែលមានកីឡាករខ្លាំងៗនៅអឺរ៉ុបចូលរួម ។


លោកបានបញ្ជាក់ថា បើធៀបកាលពីឆ្នាំ២០២០ ដែលពួកគាត់ចូលរួមលក្ខណៈពិភពលោកនៅកម្ពុជា លោកសង្កេតឃើញកម្រិតសមត្ថភាពកីឡាករកម្ពុជាយើងកើន ឡើងខ្លាំង ហើយអាចធ្វើការប្រកួតប្រជែងខ្លាំង ដែលភាសាបច្ចេកទេសហៅថា “នៅ ក្នុងហ្វូង” បានន័យថា ពួកយើងស្ថិតនៅក្នុងហ្វូងជាមួយក្រុមអត់មានដាច់ ឬជ្រុះ ចេញទេ ហើយក្នុងវគ្គទី២ យើងសង្កេត ឃើញកីឡាករកម្ពុជាយើងមានការប្រកួត ប្រជែងខ្លាំង ដោយប្រផិតប្រផើយជាមួយគេ មិនចាញ់ខ្លាំងទេ។យើងសង្ឃឹមថា នៅវគ្គបន្ដបន្ទាប់ទៀត ពួកគាត់នឹងអាចដណ្ដើមបានលទ្ធផលកាន់តែល្អប្រសើរ» ។


សូមបញ្ជាក់ថា ក្រុមកីឡាទោចក្រយានជម្រើសជាតិ ៣នាក់ខាងលើ បានចាកចេ ញពីមាតុភូមិ ទៅបោះជុំរុំហ្វឹកហាត់នៅប្រទេសបារាំង កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក ខ្លូត ករណី ដោយទទួលបានគាំទ្រពីលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានសហព័ន្ធ ពិសេស គឺទទួលបានការផ្គត់ផ្គង់និងសម្របសម្រួលពីសមាគមខ្មែរកីឡាទោចក្រយាន នៅប្រទេសបារាំង៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



