សហព័ន្ធ​បើក​វគ្គ​បំពាក់បំប៉ន​អំពី​វិធីសាស្ត្រ​ការពារ​សាច់ដុំ​សម្រាប់​ក្រុម​អត្ត​ព​លិ​ក​ហែល​ទឹក​កម្រិត​ខ្ពស់
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

សហព័ន្ធ​បើក​វគ្គ​បំពាក់បំប៉ន​អំពី​វិធីសាស្ត្រ​ការពារ​សាច់ដុំ​សម្រាប់​ក្រុម​អត្ត​ព​លិ​ក​ហែល​ទឹក​កម្រិត​ខ្ពស់

បានផុស

នៅ

សហព័ន្ធ​កីឡា​ខ្មែរ​កីឡាហែលទឹក​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​បំពាក់បំប៉ន​អំពី​វិធីសាស្ត្រ​ការពារ​សាច់ដុំ នៅពេល​រងរបួស​សាច់ដុំ​ក្នុងអំឡុងពេល​ហ្វឹកហាត់​ជូន​ដល់​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី​ហែល​ទឹក ជម្រើសជាតិ​តាម​ប្រព័ន្ធ Zoom នៅ​ព្រឹក​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គ​នេះ ឧទ្ទេសនាម​ដោយ​គ្រូឧទ្ទេស​ជា​ជនជាតិ​ជប៉ុន​លោក Jun Yamada ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋអាមេរិក​កម្រិត​អនុ បណ្ឌិត​(Master of Athletic Training)​។

លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ខ្មែរ​កីឡាហែលទឹក​បាន​ប្រាប់​ឲ្យ ដឹង​តាម​អន​ឡាញ​ថា សហព័ន្ធ​បាន​សហ ការ​ជាមួយ​អង្គការ​អ្នកគ្រូ​ជនជាតិ​ជប៉ុន​នៅ​អង្គការ​ចៃ​កា​ដែលជា​គ្រូ​ស្ម័គ្រចិត្ត​ចុះមក​បង្ហាត់​នៅ​សហព័ន្ធ បន្ទាប់ពី​បញ្ចប់​ការងារ​ហ្វឹកហាត់​នៅ​ខេត្តកំពង់ចាម​។

សម្រាប់​វគ្គ​បំប៉ន​នេះ ផ្តោតលើ​ការថែទាំ​បញ្ហា​សាច់ដុំ​របស់​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​កម្រិត​ខ្ពស់ ទី​២ ការជៀសវាង​ពី​ការបង្ក​របួស​ស្នាម ឬក៏​បញ្ហា​ឈឺ នៅពេល​ហ្វឹកហាត់ និង​ទី​៣​នៅពេល​កីឡាករ​-​កីឡា ការិនី​ហែល​ទឹក​មាន​បញ្ហា​សន្លាក់ សាច់ដុំ​បង្កឡើង​ការហ្វឹកហាត់ ធ្វើ​យ៉ាងម៉េច​ដើម្បី​ព្យាបាល និង​ការកាត់បន្ថយ​ការឈឺ​របស់​អត្ត​ព​លិ​ក​។

លោក​បន្ត​ថា សហព័ន្ធ​បើក​វគ្គ​នេះ​ឡើង​ដោយសារ​ចង់​ឲ្យ​អត្ត​ព​លិ​ក​ហែល​ទឹក​ទាំង អស់ យល់ដឹង​របៀប​ព្យាបាល​ពាក់ព័ន្ធ​នឹង​សាច់ដុំ ចលនា​ឆ្អឹង និង​ចលនា​លំ​ហាត់​ដែលជា​របៀប​ព្យាបាល ដើម្បី​បញ្ចៀស​រាល់​បញ្ហា​សាច់ដុំ​របស់​កីឡាករ​-​កីឡាការិនី​ហែ ល​ទឹក​កើតឡើង​អំឡុងពេល​ហ្វឹកហាត់៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២១ នាទី មុន

អ្នកវិនិយោគខ្មែរបោះទុនជាង៥លានដុល្លារ បង្កើតរោងចក្រផលិតកែវក្រដាស និងបំពង់បឺតដែលអាចបរិភោគបាន

ព័ត៌មានជាតិ៣៨ នាទី មុន

តើមានការធ្វើតេស្តកូវីដ-១៩ ចំពោះគ្រូបង្រៀនជាប្រចាំសប្ដាហ៍ ដែរ ឬទេ?

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

រដ្ឋាភិបាល​ក្រុង​កាប៊ុល​អនុញ្ញាត​ឲ្យ​ស្ត្រី​ធ្វើ​ការ​​បាន​គឺ​លាង​សម្អាតបន្ទប់ទឹក

ព័ត៌មានជាតិ៤៤ នាទី មុន

រឿងចាប់សាច់ពពែ៖ សម្តេចតេជោ ប្រាប់ឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រជុំដោះស្រាយជាកញ្ចប់ដើម្បីផ្តល់​ផលប្រយោជន៍ឲ្យប្រជាជន

ព័ត៌មានជាតិ៤៤ នាទី មុន

កាន់តែសម្បូរបែប ងាយស្រួល និងរហ័សទាន់ចិត្ត ជាមួយមុខងារថ្មី pandamart នៅក្នុងកម្មវិធី foodpanda

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services