កីឡា
ដឹងតម្លៃពានរង្វាន់នេះហើយ អ្នកអាចនឹងឈប់ឆ្ងល់ មូលហេតុដែលកីឡាករម្នាក់ៗតែងចង់បានជាកម្មសិទ្ធ
ការឈ្នះពានរង្វាន់នៅផ្នែកណាមួយនៃពិភពលោក អាចជារឿងល្អបំផុតដែលកើតឡើងចំពោះក្រុមកីឡា ឬមនុស្សម្នាក់។កីឡាករនិងក្លឹបទាំងអស់ តែងចង់បានពានរង្វាន់មកធ្វើជាកម្មសិទ្ធ ដោយសារតែ តម្លៃខ្ពស់កបពពកនិងការច្នៃពាននេះចេញពីវត្ថុសំខាន់ៗ។
ខាងក្រោមជាពានរង្វាន់ថ្លៃបំផុតទាំង ១០ នៅលើពិភពលោក៖
១ ពានរង្វាន់ FIFA World Cup ២០ លានដុល្លារ (បាល់ទាត់)
ពានរង្វាន់នេះត្រូវបានប្រគល់ជូនអ្នកឈ្នះ FIFA World Cup ដែលធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្តង។ បារាំងគឺជាម្ចាស់ជើងឯកបន្ទាប់ពីឈ្នះនៅ World Cup 2018 ។ វាផ្សំឡើងពីមាស ១៨ ការ៉ាត់ ដែលមានស្រទាប់ម៉ាឡាកាតជាងពាក់កណ្តាល និងបង្កើតឡើងនៅឆ្នាំ១៩៧៤ ជាមួយទំហំ ៣៦.៥ cm និង ទម្ងន់ ៦.១៧៥ គីឡូក្រាម។
២ ពានរង្វាន់ Woodlawn Vase ២,៥ លានដុល្លារ (ជិះសេះ)
The Preakness Stakes គឺជាការប្រណាំងសេះប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី ៣ ក្នុងខែ ឧសភា។ Tiffany and Co បានរចនាពានរង្វាន់ប្រណាំងសេះនៅឆ្នាំ ១៨៦០ ហើយវាត្រូវបានបង្ហាញជាលើកដំបូងនៅឆ្នាំ ១៨៦១ ទោះយ៉ាងណាពានរង្វាន់នេះ ត្រូវកប់ចោល ដោយសារការចាប់ផ្ដើមនៃសង្គ្រាមស៊ីវិលអាមេរិក តែវាមិនរលាយទៅជាគ្រាប់រំសេវទេ។ តម្លៃពិតរបស់មាសគឺ ៥,០០០ ផោន ប៉ុន្តែវាមានតម្លៃជាង ២,៥ លានដុល្លារ ឬប្រហែល ២ លានផោន ដោយសារតែប្រវត្តិនិងកិត្យានុភាពរបស់វា។
៣ ពានរង្វាន់ Borg-Warner-១.៣ លានដុល្លារ (ម៉ូតូប្រណាំង)
ពានរង្វាន់ BorgWarner ធ្វើពីប្រាក់មានទំហំ ១៦៣ cm ទំងន់ ៤៥ គីឡូក្រាម ដែលដើមឡើយមានតម្លៃ ១០,០០០ ដុល្លារក្នុងឆ្នាំ ១៩៣៦ ឥឡូវនេះត្រូវបានធានាជាង ១,៣ លានដុល្លារ ឬប្រហែល ១ លានផោន។ ពានរង្វាន់ម៉ូតូស្ព័រពណ៌ប្រាក់ ត្រូវបានផលិតដោយក្រុមហ៊ុនផ្គត់ផ្គង់រថយន្ត BorgWarner ក្នុងឆ្នាំ ១៩៣៦ និងត្រូវបានផ្តល់រង្វាន់ជាលើកដំបូងនៅឆ្នាំ ១៩៣៧។ ពានរង្វាន់ BorgWarner ត្រូវបានគេឆ្លាក់ដោយមុខរបស់អ្នកបើកបរទាំងអស់ ដែលបានឈ្នះ ការប្រកួត ដែលអ្នកខ្លះអាចមើលទៅចំលែក។ ជាលទ្ធផល វាមិនត្រឹមតែជាពានរង្វាន់ថ្លៃបំផុតមួយនៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពានរង្វាន់ធំបំផុតមួយផងដែរ។
៤ ពានរង្វាន់ BNP Paribas Fortis Diamond Games – ១.៣ លានដុល្លារ (កីឡាវាយតេន្នីស)
ពានរង្វាន់នេះ នឹងផ្ដល់ដល់កីឡាករណាដែលឈ្នះឯកត្តជនបីដង ក្នុងរយៈពេល៥ឆ្នាំ។ នៅឆ្នាំ ២០០៧ Amélie Mauresmo បានឈ្នះរ៉ាកែតមាស ដែលតុបតែងដោយពេជ្រនេះ។ ពានរង្វាន់ថ្មីមួយត្រូវបានបង្ហាញនៅឆ្នាំ ២០០៨ ដែលមានរ៉ាកែតមាស និងគ្រាប់បាល់ ហើយត្រូវបានតុបតែងដោយពេជ្រនៅជុំវិញ។
៥ ពានរង្វាន់ Stanley Cup Trophy – ៦៥០.០០០ ដុល្លារ (កីឡាវាយកូនគោលលើទឹកកក)
ពាននេះបានផ្ដល់ដល់ក្រុមដែលឈ្នះការប្រកួត NHL ទឹកកក Hockey នៅប្រទេសកាណាដាជារៀងរាល់ឆ្នាំ។ វាមានអាយុកាលជាង ១០០ ឆ្នាំ ហើយជាមួយនឹងឈ្មោះក្រុមថ្មីដែលត្រូវបានឆ្លាក់លើវាជារៀងរាល់ឆ្នាំ បានក្លាយជាពានរង្វាន់ធំបំផុតមួយ។
៦ ពានរង្វាន់ Ballon d’Or – ៦០ ម៉ឺនដុល្លារ (បាល់ទាត់)
ពានរង្វាន់ Ballon d’Or គឺជាពានរង្វាន់បាល់ទាត់ប្រចាំឆ្នាំ ដែលត្រូវបានប្រគល់ជូនដោយ France Football ដែលជាពានរង្វាន់ចាស់ជាងគេមួយ ហើយជាទូទៅត្រូវបានចាត់ទុកថាជាពានរង្វាន់បុគ្គល ដែលមានកិត្យានុភាពបំផុតសម្រាប់កីឡាករបាល់ទាត់។ ពានរង្វាន់នេះធ្វើពីលង្ហិនធ្វើពីមាស។ Lionel Messi បានឈ្នះពានរង្វាន់នេះ ៦ ដង ហើយបន្ទាប់មកគឺ Cristiano Ronaldo ឈ្នះពាននេះ ៥ ដង។
៧ ពានរង្វាន់អាមេរិច Cup – ២៥០.០០០ ដុល្លារ (ជិះទូក)
ពានរង្វាន់អាមេរិច Cup មានតម្លៃ ២៥០.០០០ ដុល្លារ និងត្រូវបានគេស្គាល់ថាជា Auld Mug គឺជាពានរង្វាន់ដែលផ្តល់ឲ្យអ្នកជិះទូកក្តោងល្អបំផុតនៅលើពិភពលោក។ វាគឺជាការប្រកួតអន្តរជាតិចាស់ជាងគេ ក្នុងចំណោមកីឡាទាំងអស់ ហើយនឹងនៅតែដំណើរការមកសព្វថ្ងៃ។
៨ ពានរង្វាន់ Africa Cup of Nations ពានរង្វាន់ – ១៥០.០០០ ដុល្លារ (បាល់ទាត់)
ពាននេះមានតម្លៃ ១៥០,០០០ ដុល្លារ និងបានផ្ដល់ជូនដល់អ្នកឈ្នះការប្រកួតបាល់ទាត់អន្តរជាតិ សម្រាប់តែបណ្ដាប្រទេសអាហ្វ្រិក ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង។
៩ ពានរង្វាន់ DFB-Pokal-១០៨.០០០ ដុល្លារ (បាល់ទាត់)
មានតម្លៃ ១០៨.០០០ ដុល្លារ ផ្តល់ជូនអ្នកឈ្នះការប្រកួតការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់អាល្លឺម៉ង់ ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ។ ពានរង្វាន់នេះគឺជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ថ្លៃបំផុត នៅលើពិភពលោកឆ្នាំ ២០២១ ។
១០ ពានរង្វាន់ Serie A – ៦៦.០០០ ដុល្លារ (បាល់ទាត់)
ពានរង្វាន់នេះ ត្រូវបានផ្តល់ជូនអ្នកឈ្នះពានរង្វាន់លីគបាល់ទាត់អ៉ីតាលី Serie A – Scuddetto ។ ក្របខ័ណ្ឌ Serie A មានក្លឹបបាល់ទាត់ល្បីៗ នៅលើពិភពលោកចំនួន ៣ គឺ Ac Milan, Juventus និង Inter ។ ក្លឹបដំបូងដែលមានកម្មសិទ្ធិ Scudetto គឺ Genoa C.F.C. វាមានតម្លៃប្រហែល ៦៦.០០០ ដុល្លារ និងជាពានរង្វាន់បាល់ទាត់ថ្លៃបំផុតមួយនៅលើពិភពលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកដឹងលុយវាល់លានរបស់កំពូលក្លឹបបាល់ទាត់អឺរ៉ុបទាំង ១០ ប្រចាំឆ្នាំ ២០២១-២០២២
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ