Connect with us

កីឡា

យុទ្ធនាការ​លាង​សំអាត​សង្គម ​ឬ ​ហៅថា​កម្ពុជា​ស្អាត​ជា​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣

បានផុស

នៅ

យុទ្ធនា​ការ​លាង​សំអាត​សង្គម ឬ​ហៅថា​កម្ពុជា​ស្អាត គឺ​យុទ្ធនាការ​មួយ​ក្នុងចំណោម​យុទ្ធនាការ​ធំៗ​ពីរ​របស់​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម លើក​ទី ៣២ ឆ្នាំ២០២៣​។

យុទ្ធនា​ការ​លាង​សម្អាត​សង្គម គឺ​ធ្វើ​ឲ្យ​កម្ពុជា​ស្អាត​តាំងពី​ឥឡូវ​ទៅដល់​ឆ្នាំ ២០២៣ ឲ្យ​កម្ពុ​ជាមាន​បរិយាកាស​ល្អ បរិស្ថាន​ល្អ ខ្យល់​អាកាស​ល្អ គ្មាន​ជាតិពុល​នៅក្នុង​អាកាសធាតុ ធ្វើ​ឲ្យ​កម្ពុ​ជា​មាន​សណ្ដាប់ធ្នាប់​ល្អ អនាម័យ​ល្អ បរិស្ថាន​បៃតង ហើយ​ប្រជាពលរដ្ឋ​ត្រូវ​យល់​ដឹង​ថា ប្រជា ជន​ម្នាក់ គ្រួសារ​មួយ គឺជា​អ្នក​ទទួលភ្ញៀវ​ម្នាក់​។

នេះ​ជា​ការ​បញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គ​លេខា​ធិ​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​គ្រូឧទ្ទេស​ប្រចាំ​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តីពី​រដ្ឋបាល​កីឡា នៅ​ខេត្ត​កែប (​តាម​ប្រព័ន្ធ Zoom)​ដែល​បាន​បិទ​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃទី​១៤​តុលា​២០២១​នៅ​ខេត្ត​កែប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា ការរៀបចំ​ស៊ី​ហ្គេម​វា​ជា​មុខមាត់​ប្រទេស ជាតិ ព្រោះ​ពេលនោះ​មិន​គ្រាន់តែ​ភ្ញៀវ​មក​កម្ពុ​ជាច្រើន​ទេ ដែល​ចង់​ដឹង​ចង់​មើល​កម្ពុជា គ្រាន់តែ​កីឡាករ​ដែល​មក​ចូលរួម​ប្រកួត​គឺមាន​ជាង ៥០០០ នាក់ បូក​រួម​ទាំង​មន្ត្រី​បច្ចេកទេស​ប្រតិភូ​ផ្សេងៗ​ដែល​មក​ចូលរួម​កីឡា​ស៊ី​ហ្គេម​នៅ​ស្រុក ខ្មែរ​ផង គឺ​ជិត​មួយ​ម៉ឺន​នាក់​ទៅ​ហើយ ដូច្នេះ​ក្នុង រយៈពេល​ពីរ​សប្តាហ៍​នៃ​ការប្រកួត​ស៊ី​ហ្គេម​នេះ​យើង​នឹង​អាច​ទាក់ទាញ​អ្នកគាំទ្រ​សាច់ញាតិ​កីឡាករ​បណ្ដា​ប្រទេស​ដែល​ចូលរួម គឺមាន​រាប់ម៉ឺន​នាក់​ថែមទៀត ហើយ​តែ​គាត់​មក​តាម​កីឡាករ​មក​មើល​ស្រុក​ខ្មែរ គឺ​គាត់​មក​ចាយលុយ​នៅ​ស្រុក ខ្មែរ ដែល​ធ្វើឱ្យ​យើង​ទទួលបាន​ចំណូល​ចូល​ថវិកាជាតិ​យ៉ាងច្រើន នេះ​គឺជា​ភាព​ចំណេញ​របស់​កម្ពុជា​យើង ដោយ​លោក​ថា​”​ដូច្នេះ​ប្រជាពលរដ្ឋ​យើង​ម្នាក់ៗ​ត្រូវតែ​សម្អាតចិត្ត សម្អាត​គំនិត សម្អាត​អាកប្បកិរិយា ប្រកាន់​ស្មារតី​និង​ចរិត​ស្មោះត្រង់ រួសរាយ​រាក់​រាក់​ទទួល​ស្វាគមន៍ “​។

លោក​អគ្គលេខាធិការ​CAMSOC ក្រៅពី​បាន​ចែករំលែក​ចំណេះដឹង​ជូន​ដល់​សិក្ខាកាម ដោយ​ក្រៅ​អំពី​មូលដ្ឋានគ្រឹះ​នៃ​វគ្គ​សិក្សា លោក​ក៏បាន​បញ្ជ្រាប​ការផ្សព្វផ្សាយ​អំពី​សារសំខាន់​នៃ​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ថែមទៀត​។ ជាមួយ គ្នា​នោះ លោក​ក៏បាន​លើកទឹកចិត្ត​ចំពោះ​លោកគ្រូ អ្នកគ្រូ ដែលជា​សិក្ខាកាម​ឲ្យ​ផ្តោត​ការយកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ ដើម្បី​ប្រមូល​ធាតុ​ចូល​នូវ​ចំណេះដឹង​ក្នុង​វិស័យ​កីឡា​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​យកទៅអនុវត្ត​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធ ភាព​ខ្ពស់​។

វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ស្តីពី​រដ្ឋបាល​កីឡា នៅ​ខេត្ត​កែប​នេះ គឺជា​វគ្គ​សិក្សា​លើក​ទី​៣ ប្រចាំ ឆ្នាំ​២០២១ ដែល​បាន​ដំណើការ​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​បច្ចេក វិទ្យា Zoom​។ វគ្គ​រដ្ឋបាល​កីឡា​នេះ ត្រូវបាន​ធ្វើឡើង​២​លើក​រួចមកហើយ គឺ​នៅ​ភ្នំពេញ និង​ខេត្តតាកែវ ហើយ​បន្ត​មក​ធ្វើ​ខេត្ត​កែប មុននឹង​បន្តទៅ​១​ខេត្ត​ចុងក្រោយ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ខេត្ត​រតនគីរី នាពេលខាងមុខ​។ វគ្គ​សិក្សា​នេះ ធ្វើ ឡើង​សម្រាប់​មន្ត្រី​-​ថ្នាក់ដឹកនាំ​កីឡា គ្រូ​អប់រំ​កាយ និង​កីឡា នៅតាម​រាជធានី​ខេត្ត​ខាងលើ ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង​បន្ថែម​ពី​គ្រូឧទ្ទេស​ចំនួន ៣​រូប​។

គ្រូឧទ្ទេស​ប្រចាំ​វគ្គ​មាន​៣​រូប គឺ​លោក​ព្រឹទ្ធ បុរស​វេជ្ជបណ្ឌិត សុខ សារឿន ប្រធាន​គណៈ​កម្ម ការ​វេជ្ជសាស្ត្រ​កីឡា អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក បឹង គឹម​តោ ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា សិស្ស​-​និស្សិត​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ NOCC​និង​CAMSOC​។

វគ្គ​រដ្ឋបាល​កីឡា​នេះ ផ្តោត​សំខាន់​លើ​ខ្លឹមសារ​វេជ្ជសាស្ត្រ​កីឡា ការធ្វើការ​ជាមួយ​អ្នកស្ម័គ្រចិត្ត រៀបចំ​ព្រឹត្តិការណ៍ រៀបចំ​អង្គប្រជុំ ទំនាក់ទំនង ស្ត្រី និង​កីឡា ប្រវត្តិ​ចលនា​អូឡាំពិក និង​រចនា សម្ព័ន្ធ អង្គការ​សាមគ្គី​អូឡាំពិក ការលេង​ដោយ​យុត្តិធម៌ ភាពជា​អ្នកដឹកនាំ ផែនការ​កម្មវិធី​ហ្វឹក ហាត់​កីឡា និង​ផែនការ​ធ្វើដំណើរ​របស់​គណៈ ប្រតិភូ​។

គោលដៅ​សំខាន់ៗ​នៃ​វគ្គ​សិក្សា​នេះ គ្រូឧទ្ទេស​ក៏បាន​បញ្ជ្រាប​ការផ្សព្វផ្សាយ​នូវ​គោលដៅ​ចម្បង​នៃ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ ដើម្បី​ជួយ​ជំរុញ​ឲ្យ​វិស័យ​កីឡា​នៅ​ខេត្ត​គោលដៅ​ទាំងអស់ កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត ជាពិសេស​គឺ​គោលដៅ​រួមគ្នា​អភិវឌ្ឍ​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម