កីឡា
យុវជន Marselino គ្រាប់ពេជ្រឥណ្ឌូណេស៊ី កំពុងលេចធ្លោលើឆាកអន្តរជាតិ
ខ្សែបម្រើប្រយុទ្ធវ័យក្មេង Marselino Ferdinan ស៊ុតបាន២គ្រាប់ជួយ ឥណ្ឌូណេស៊ី ឈ្នះ អារ៉ាប៊ីសាអ៊ូឌីត ២-០ ដើម្បីទទួលបាន៣ពិន្ទុបន្ថែម ក្នុងវគ្គជម្រុះជើងឯកពិភពលោក ឆ្នាំ២០២៦ បានកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត។

ភាពលេចធ្លោទាំងវ័យក្មេងបានជួយឲ្យ Marselino បោះជំហានទៅមុខយ៉ាងឆាប់រហ័ស។ កីឡាករអាយុ២០ឆ្នាំរូបនេះជាយុវជនរបស់ក្លិបឥណ្ឌូណេស៊ី Persebaya Surabaya ពីឆ្នាំ២០១៩-២០២១ មុនពេលចូលក្រុមធំក្នុងក្លិបដដែលនៅឆ្នាំ២០២១។ ឆ្នាំ២០២៣ រូបគេបានចុះកុងត្រាចូលក្លិបលីគទី២របស់ប្រទេសបែលហ្ស៊ិក Denize មួយឆ្នាំកន្លះ និងបច្ចុប្បន្នកំពុងលេងឲ្យក្លិប Oxford United ក្នុងលីគទី២ ប្រទេសអង់គ្លេស។
នៅរដូវកាល២០២១-២២ ជាពេលលេងក្លិប Persebaya Surabaya រដូវកាលដំបូងក្នុងលីគកំពូលឥណ្ឌូណេស៊ី រូបគេបានលេចធ្លោខ្លាំងបំផុតរហូតឈ្នះពានរង្វាន់ឯកត្តជន២ក្នុងរដូវកាលគឺ ពានរង្វាន់កីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំលីគកំពូលឥណ្ឌូណេស៊ី និងពានរង្វាន់កីឡាបាល់ទាត់វ័យក្មេងឆ្នើមបំផុតរបស់សមាគមបាល់ទាត់ឥណ្ឌូណេស៊ី។ នៅឆ្នាំ២០២៣ រូបគេបានឈ្នះពានរង្វាន់អត្តពលិកដែលគេពេញចិត្តបំផុតដោយអ្នកសារព័ត៌មានឥណ្ឌូណេស៊ី។

កីឡាករ Marselino បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមបំផុតក្នុងព្រឹត្តិការណ៍ AFF Championship ឆ្នាំ២០២២ ទោះបីជាឥណ្ឌូណេស៊ី បានធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ដោយ។
រូបគេជាសមាជិកដ៏សំខាន់មួយរូបដែលបានជួយក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីអាយុ២៣ឆ្នាំ (U23) បានឈ្នះមេដាយមាស ក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដែលជាមេដាយមាសលើកដំបូងក្នុងរយៈពេល៣២ឆ្នាំចុងក្រោយរបស់ឥណ្ឌូណេស៊ី។

ប្រវត្តិក្លិប
-២០១៩-២១ ជាយុវជនក្លិប Persebaya Surabaya
-២០២១-២៣ លេងឲ្យក្លិប Persebaya Surabaya (លេងបាន៣០ប្រកួត រកបាន៧គ្រាប់)
-២០២៣-២៤ លេងឲ្យក្លិប Denize លីគទី២ បែលហ្ស៊ិក (លេងបាន៧ប្រកួត រកបាន១គ្រាប់)
-២០២៤-បច្ចុប្បន្ន លេងក្លិប Oxford United លីគទី២ ប្រទេសអង់គ្លេស
ជម្រើសជាតិឥណ្ឌូណេស៊ី
- ២០១៩-២០ ជាប់ U16 លេងបានចំនួន១១ប្រកួត រកបាន១២គ្រាប់
- ២០២២-២៣ ជាប់ U20 លេងបានចំនួន១២ប្រកួត រកបាន៥គ្រាប់
- ២០២១-បច្ចុប្បន្ន ជាប់ U23 លេងបានចំនួន២៥ប្រកួត រកបាន៨គ្រាប់
- ២០២២-បច្ចុប្បន្ន ជាប់ ក្រុមធំឥណ្ឌូណេស៊ី លេងបានចំនួន៣២ប្រកួត រកបាន៥គ្រាប់

សមិទ្ធផលសំខាន់ៗ
- ទទួលបានលេខ៣ AFF U-16 Youth Championship ឆ្នាំ២០១៩
- ទទួលបានមេដាយសំរិទ្ធ កីឡាស៊ីហ្គេម ឆ្នាំ២០២១
- ទទួលបានមេដាយមាស កីឡាស៊ីហ្គេម ឆ្នាំ២០២៣
- ទទួលបានពានកីឡាវ័យឆ្នើមប្រចាំ AFF Championship ឆ្នាំ២០២២
- ទទួលបានពានកីឡាករវ័យក្មេងឆ្នើមលីគឥណ្ឌូណេស៊ី ឆ្នាំ២០២១-២២
- ទទួលបានពានកីឡាករវ័យក្មេងឆ្នើមសមាគមបាល់ទាត់ឥណ្ឌូណេស៊ី ឆ្នាំ២០២១-២២
- ទទួលបានជាអត្តពលិកប្រជាប្រិយភាពបំផុតតាមសារព័ត៌មាន ឆ្នាំ២០២៣
- កំណត់ត្រាជាកីឡាករវ័យកក្មេងបំផុតក្នុងជម្រើសជាតិឥណ្ឌូណេស៊ី (អាយុ១៧ឆ្នាំ និង២៧៨ថ្ងៃ) ស៊ុតចូលនេប៉ាល់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ