កីឡា
កីឡាករវ័យក្មេង១២រូប កំពុងលេចធ្លោក្នុងលីគកំពូលកម្ពុជា
កម្ពុជាមានកីឡាករវ័យក្មេងជាច្រើនរូបដែលកំពុងបង្ហាញខ្លួនឲ្យក្លិប និងលេចធ្លោក្នុងលីគបាល់ទាត់កំពូលកម្ពុជារដូវកាល២០២៤-២៥។ ពួកគេភាគច្រើនជាខ្សែបម្រើ និងខ្សែប្រយុទ្ធ ប៉ុន្តែមិនសូវមានច្រើនលេងនៅក្នុងតំបន់ការពារឡើយ។

កីឡាករវ័យក្មេងទាំងនេះជាធនធានដ៏សំខាន់សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំដែលត្រៀមទៅចូលរួមប្រកួតកីឡាស៊ីហ្គេម នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ។ កីឡាករទាំង១២នាក់នេះសុទ្ធតែអាយុក្រោម២២ឆ្នាំដែលលេងបាននៅកីឡាស៊ីហ្គេម ឆ្នាំនេះ ប៉ុន្តែនៅមានកីឡាករកម្ពុជាខ្លះទៀតអាយុក្រោម២៣ឆ្នាំក៏កំពុងលេចធ្លោដែរនៅលីគ។
ទោះបីជាយ៉ាងណា រហូតដល់ពេលនេះនៅមិនទាន់ច្បាស់ថាតើម្ចាស់ផ្ទះថៃនឹងសម្រេចដាក់ក្រុមបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំ ឬក្រោម២៣ឆ្នាំក្នុងកីឡាស៊ីហ្គេម ២០២៥។
កីឡាករវ័យក្មេងដែលកំពុងលេចធ្លោក្នុងលីគកំពូលកម្ពុជា២០២៤-២៥
- វីរៈ ដារ៉ា អាយុ២១ឆ្នាំ លេងតួនាទីជាអ្នកចាំទី របស់ ព្រះខ័នរាជស្វាយរៀង

- រ៉េត លីហេង អាយុ២១ឆ្នាំ លេងតួនាទីជាអ្នកចាំទី របស់ ណាហ្គាវើលដ៍

- តាំង ប៊ុនឆៃ អាយុ២២ឆ្នាំ លេងតួនាទីជាខ្សែការពារ របស់ បឹងកេត

- ឡេង ណូរ៉ា អាយុ២០ឆ្នាំ លេងតួនាទីជាខ្សែបម្រើការពារ របស់ វិសាខា

- សា ទី អាយុ២២ឆ្នាំ លេងតួនាទីបម្រើប្រយុទ្ធ របស់ វិសាខា

- ស៊ិន សុវណ្ណមករា អាយុ២០ឆ្នាំ លេងតួនាទីជាខ្សែបម្រើ របស់ វិសាខា

- ជូ ស៊ីនទិ អាយុ២១ឆ្នាំ លេងតួនាទីបម្រើកណ្តាល របស់ ព្រះខ័នរាជស្វាយរៀង

- មិន រតនៈ អាយុ២២ឆ្នាំ របស់ លេងតួនាទីជាបម្រើប្រយុទ្ធ របស់ ព្រះខ័នរាជស្វាយរៀង

- ញាន សុស៊ីដាន អាយុ២២ឆ្នាំ លេងតួនាទីជាបម្រើប្រយុទ្ធ របស់ ព្រះខ័នរាជស្វាយរៀង

- ហាវ សុខនេត្រ អាយុ២១ឆ្នាំ លេងតួនាទីជាខ្សែប្រយុទ្ធ របស់ ISI ដង្កោសែនជ័យ

- សៀង ចន្ធា អាយុ២២ឆ្នាំ លេងតួនាទីជាខ្សែប្រយុទ្ធ របស់ បឹងកេត

- សរ រតនា អាយុ២២ឆ្នាំ លេងតួនាទីជាខ្សែប្រយុទ្ធរបស់ វិសាខា

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច