កីឡា
គួរឲ្យសរសើរ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឧបត្ថម្ភកីឡាលេចធ្លោ ឈានមុខគេនៅកម្ពុជា
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ត្រូវបានមហាជនមើលឃើញពីការចូលរួមឧបត្ថម្ភគាំទ្រដល់វិស័យកីឡានៅក្នុងប្រទេសកម្ពុជាឈានមុខគេដែលបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ចាំបាច់បំផុតក្នុងការអភិវឌ្ឍកីឡាឲ្យរីកចម្រើន។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកបានឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់វិស័យកីឡាជាច្រើននៅក្នុងប្រទេសកម្ពុជាមានដូចជាព្រឹត្តិការណ៍កីឡា ពានរង្វាន់ ស្ថាប័នកីឡា ក្លិប កីឡាករ កីឡាការិនី និងសកម្មភាពកីឡាផ្សេងៗអស់រយៈពេលជាច្រើនឆ្នាំមក។

រហូតដល់ពេលនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានឧបត្ថម្ភដល់ក្លិបបាល់ទាត់អាជីពចំនួន៣ផ្សេងគ្នាក្នុងលីគបាល់ទាត់កំពូលកម្ពុជាគឺ ក្លិបបាល់ទាត់ គិរីវង់សុខសែនជ័យ ដែលមានមូលដ្ឋានខេត្តតាកែវ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅខេត្តស្វាយរៀង និងថ្មីៗទើបតែឧបត្ថម្ភដល់ក្លិបបាល់ទាត់បឹងកេត នៅរាជធានីភ្នំពេញ។

អ្នកគាំទ្រកីឡាបានដឹងស្រាប់ហើយ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានក្លាយជាដៃគូឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង និងទទួលបានជោគជ័យបំផុតសម្រាប់កម្ពុជាក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ពួកគេបានឧបត្ថម្ភដល់កីឡាជាតិលើកទី៣កាលពីឆ្នាំ២០២២ និងព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុងជាច្រើនទៀត។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបានឧបត្ថម្ភដល់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ជើងឯកអនុវិទ្យាល័យ ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យ និងជាដៃគូឧបត្ថម្ភដល់ហ៊ុនខេមបូឌានព្រីមៀរលីគរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ឧបត្ថម្ភដល់ការប្រកួត គ្រុឌស៊ូបភើខាប់ និងថ្មីបំផុតគឺឧបត្ថម្ភដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងវគ្គជម្រុះជើងឯកអាស៊ី AFC Asian Cup Saudi Arabia 2027។

អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គ្រុឌគុនខ្មែរជាច្រើនកម្មវិធីរៀងរាល់សប្តាហ៍ដែលបានក្លាយជាកម្លាំងចលករយ៉ាងធំធេងដើម្បីលើកកម្ពស់ ជំរុញ និងអភិវឌ្ឍគុនខ្មែរដែលជាកីឡាអត្តសញ្ញាណជាតិ ព្រមទាំងឧបត្ថម្ភដល់ការប្រកួតកីឡាគុនចម្រុះ។

បន្ថែមលើនេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកតែងតែឧបត្ថម្ភថវិកាដល់កីឡាករ កីឡាការិនី គ្រូបង្វឹក និងក្រុមការងាររៀបចំការប្រកួតប្រដាល់ដើម្បីលើកស្ទួយជីវភាពឲ្យកាន់តែធូរធារ ល្អប្រសើរ ហើយកីឡាករ កីឡាការិនីកាន់តែមានឆន្ទៈក្នុងការបន្តអាជីពរបស់ពួកគេ។

ក្រុមហ៊ុនក៏បានឧបត្ថម្ភដល់កីឡាករ កីឡាការិនីប្រដាល់គុនខ្មែរដែលបានចេញទៅប្រកួតនៅក្រៅប្រទេស និងសកម្មភាពកីឡាជាច្រើនអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕





អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


