កីឡា
ថៃសម្រេចដាក់កីឡា៥០ប្រភេទ ក្នុងស៊ីហ្គេម២០២៥ មានទាំងជឺជីតស៊ូ
គណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃបានសម្រេចដាក់កីឡាចំនួន៥០ប្រភេទសម្រាប់ព្រឹត្តិការណ៍ដែលប្រទេសថៃទទួលធ្វើម្ចាស់ផ្ទះ។

កីឡាទាំង៥០ប្រភេទត្រូវបានបែងចែកជា៣ប្រភេទគឺប្រភេទកីឡាអូឡាំពិក ប្រភេទកីឡាក្នុងតំបន់ និងប្រភេទកីឡាប្រកួតសម្តែង។
១-ប្រភេទ កីឡាអូឡាំពិក
កីឡាហែលទឹក (ហែលទឹក លោតទឹក បាល់ទឹក និងហែលសម្តែង) អត្តពលកម្ម បាញ់ធ្នូ វាយសី បាល់បោះ ទូកកានូ និងរ៉ូអ៊ីង ជិះកង់ ជិះសេះ គុនដាវ បាល់គប់ ហុកគី យូដូ បាល់ឱប ទូកក្តោង បាញ់កាំភ្លើង កាយសម្ព័ន្ធ បាល់ទាត់ ហ្វូតសាល យូដូ កូនឃ្លីលើ តេក្វាន់ដូ វាយកូនបាល់ ទ្រីយ៉ាថ្លុង បាល់បោះ ចំបាប់ ស្គីទឹកកក ហុគីទឹកកក និងលើកទម្ងន់។

២- ប្រភេទកីឡាក្នុងតំបន់
បែលស្បល និងស៊ូហ្វតិន្នីស ស្នូកឃ័រ និងប៊ីឡាដ ប្រដាល់សកល ហ្លបល់ កីឡាអេឡិចត្រូនិក មួយថៃ បាល់បោះបង្គោល១ បញ្ចស៊ីឡាត ប៉េតង់ សីប៉ាតាក្រ វាយកូនបាល់បុកជញ្ជាង ប៊ូលីង ការ៉ាតេ ជឺជីតស៊ូ វ៉ូស៊ូ កាប៉ាឌី(Kabaddi) បាល់ទាត់លើតុ ឃីកបុកស៊ីង លនប៊ូល (Lawn Bowls) និងអុក។
៣- ប្រភេទកីឡាប្រកួតសម្តែង
ថាសគប់ ទាញព្រ័ត្រ និង លោតឆ័ត្រ

សរុបវិញ្ញាសាទាំងកីឡាប្រពៃណីអូឡាំពិក និងកីឡាប្រជាប្រិយក្នុងតំបន់ចំនួន៥៦៩វិញ្ញាសា (ស្មើ៥៦៩មេដាយមាស) ខណៈកីឡាប្រកួតសម្តែងមាន១២វិញ្ញាសា (១២មេដាយមាស)។ តាមការគ្រោងទុក ការប្រកួតចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងបាងកក ឈុនប៊ូរី និងសង់ឃ្លា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ vietnamnews
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


