Connect with us

កីឡា

សុខ ធី និងបងប្រុស ឈប់ឲ្យឪពុកម្តាយធ្វើការ ដោយប្រឹងវ៉ៃដើម្បីចិញ្ចឹមពួកគាត់

បានផុស

នៅ

អ្នកលេងគុនខ្មែរលេចធ្លោលើឆាកប្រដាល់អន្តរជាតិ ONE Championship ជើងខ្លាំង សុខ ធី និងបងប្រុសបង្កើតរបស់ខ្លួន សុខ រិទ្ធ បានឲ្យឪពុកម្តាយរបស់ខ្លួនឈប់ធ្វើការហើយ ដោយ​អ្នក​ទាំងពីរ​ចែករំលែក​គ្នា​ពី​ការឡើង​សង្វៀន​ដើម្បី​ចិញ្ចឹម​ពួកគាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពី​ថ្ងៃទី​១០ ខែតុលា កន្លងទៅ​ថ្មីៗ​នេះ សុខ ធី បាន​ឡើង​ប្រកួត និង​សង​សងសឹក​កីឡាករ​ថៃ ចាវ សឿ​យ៉ៃ បានសម្រេច​ដោយ​ពិន្ទុ បន្ទាប់ពី​រូបគេ​ធ្លាប់​ចាញ់​ក្នុង​ទឹក​ទី​៤​ម្តង​ដោយ​សារ​ភ្លាត់ស្នៀត​។ ក្រោយពេល​ប្រកួត​ឈ្នះ​កីឡាករ​ថៃ សុខ ធី បាន​វេរ​លុយ​ចំនួន​១០២០០​បាត​ពី​ប្រទេស​ថៃ​ជូន​ឪពុកម្តាយ​របស់ខ្លួន​នៅ​ខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា​។ ពាក់ព័ន្ធ​នឹង​ការផ្ញើ​ប្រាក់​ជូន​ឪពុកម្តាយ​នេះ អ្នកលេង​គុន​ខ្មែរ​បាន​ប្រាប់ថា រូបគេ​បាន​ឲ្យ​ឪពុកម្តាយ​ឈប់​ធ្វើការ​ហើយ​។ សុខ ធី បាន​និយាយថា ៖«​ពុក​ម៉ែ​ខ្ញុំ​ចាស់​ហើយ​។ ឈប់​ឲ្យ​ពួកគាត់​ធ្វើការ​ហើយ ហើយ​ខ្ញុំ​និង​ប្រុស (​សុខ រិ​ទ្ធ​) នាំគ្នា​ចែករំលែក​ប្រាក់​បាន​ពី​ប្រកួត​ជួយ​ចិញ្ចឹម​ពួកគាត់​»​។

​ឪពុកម្តាយ​របស់​អ្នក​ប្រដាល់​គុន​ខ្មែរ​ទាំងពីរ​នាក់​នេះ ​ត្រូវបាន​គេ​ដឹងថា បាន​ទៅធ្វើជា​កម្មករ​នៅ​ថៃ​រាប់​ឆ្នាំ​ហើយ​ ពោលគឺ​ចាប់តាំងពី​កូនប្រុស​ទាំងពីរ​របស់​ពួកគាត់​នៅ​តូច​។ ដោយសារ​ទៅធ្វើ​ការ​នៅ​ថៃ​នោះ​ហើយ​ដែល​បាន​នាំ​ឲ្យ សុខ ធី និង សុខ រិ​ទ្ធ មានឱកាស​ហ្វឹកហាត់​ប្រដាល់ ហើយ​ចាប់យក​អាជីព​ប្រដាល់​រហូត​ល្បីល្បាញ​ទាំង​នៅ​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ កីឡាករ​ទាំងពីរ​អាច​និយាយ និង​សរសេរ​ភាសា​ថៃ​ច្បាស់​ជាង​ភាសា​កំណើត​ទៀតផង​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ ពេលនេះ សុខ ធី មាន​ភរិយា​ជានា​រី​ថៃ ហើយ​ពេលនេះ​ទទួលបាន​កូនប្រុស​ម្នាក់​ហើយ​។

​ទោះបីជា​យ៉ាងណា​នៅក្នុង​អន្តរកាល​កូ​វីដ​-១៩ សុខ ធី អត់​បាន​ឡើង​ប្រកួត​ជាច្រើន​ខែ ដូច្នេះ​រូបគេ​ក៏​ជួប​ការលំបាក​ក្នុងការ​ចំណាយ​ដែរ​។ អ្នកលេង​គុន​ខ្មែរ​រូបនេះ​ឲ្យ​ដឹងថា ៖«​ខ្ញុំ​ខ្វះខាត​ដែរ ហើយក៏​ពិបាក​ខ្លាំង​ដែរ​។ លុយ​ដែល​សន្សំ​ពី​ការប្រកួត​មុនៗ​ត្រូវ​ចំណាយ​ត្បិតត្បៀត​ក្នុងពេល​កូ​វីដ​»​។ យ៉ាងណា សុខ រិ​ទ្ធ ដែលជា​បងប្រុស​បាន​ត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​វិញ​ជាច្រើន​ខែ​ហើយ ហើយក៏​បាន​ឡើង​ប្រកួត​ជាមួយ​មិត្ត​រួម​ជាតិ​ជា​បន្តបន្ទាប់​ដែរ​។ ដូច្នេះ​រូបគេ​ក៏​ចែករំលែក​ដល់​ឪពុកម្តាយ​ដែរ​។

​ក្រោយពេល​បាន​ប្រកួត​នៅ​ដើមខែ​តុលា​នេះ សុខ ធី បាន​ប្រាប់ថា ៖«​ថ្វីបើ​ការប្រកួត​បិទទ្វារ និង​ត្រួតពិនិត្យ​ច្រើន​ដំណាក់កាល​មុន​ប្រកួត តែ​ក៏​ល្អ​ជាង​អត់​បាន​ឡើង​ប្រកួត​ដែរ​។ ខ្ញុំ​សង្ឃឹមថា ចាប់ពីពេលនេះ​ទៅ ខ្ញុំ​សង្ឃឹម​ទទួលបាន​ឱកាស​ប្រកួត​ញឹកញាប់ ហើយក៏​អាច​ចេញទៅ​ប្រកួត​នៅ ONE Championship ដែរ​»​។ ការសង្ឃឹម​នេះ បន្ទាប់ពី​ស្ថានភាព​កូ​វីដ​-១៩​នៅ​ថៃ​មាន​លក្ខណៈ​ល្អប្រសើរ​វិញ​បណ្តើរៗ​ហើយ​។

​សូមបញ្ជាក់ថា កាលពី​ប៉ុន្មាន​ខែ​មុន សុខ ធី ត្រូវបាន​រៀបចំ​ឲ្យ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​នៅ​ថៃ និង​ទទួលបាន​ឱកាស​ទៅ​ប្រកួត​នៅ ONE ប៉ុន្តែ​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​ធ្វើ​ឲ្យ​កម្មវិធី​ទាំងនោះ​ត្រូវបាន​លុបចោល​វិញ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម