កីឡា
ចាន់ រតនា ពន្យល់លម្អិតថា Xie Wei ខ្លាំងជាងដៃគូមុនៗទាំងអស់?
ជើងខ្លាំងគុនចម្រុះកម្ពុជា ចាន់ រតនា នឹងវិលត្រឡប់មកកាន់សង្វៀនជាថ្មីដោយជួបជើងខ្លាំងចិន Xie Wei នៅព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE នៅកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូ ខាងមុខ។
ស្ថាប័នប្រដាល់ធំបំផុតក្នុងពិភពលោក ONE Championship នាំយកព្រឹត្តិការណ៍ផ្សាយផ្ទាល់នេះការប្រកួតចុងក្រោយបំផុតប្រចាំឆ្នាំ២០២០ដែលមានការប្រកួតដណ្តើមខ្សែក្រវាត់មួយថៃពិភពលោក និងការប្រកួតគុនចម្រុះកម្រិតអន្តរជាតិសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក។

មុនការប្រកួតមកដល់ តារាគុនចម្រុះកម្ពុជានិងជាទូតសុច្ឆន្ទៈសែលកាត ចាន់ រតនា បានសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅពីកីឡាករចិន Xie Wei និងរៀបចំផែនការធ្វើយ៉ាងណាដើម្បីទប់ទល់ជាមួយនឹងដៃគូម្នាក់នេះ។
ប៉ុន្តែមុនការបង្ហាញផែនការប្រកួតដល់អ្នកគាំទ្រឲ្យបានដឹង កីឡាករគុនចម្រុះចំណាត់ថ្នាក់លេខ១នៅកម្ពុជាបានចាត់ទុកកីឡាករ Xie Wei ជាដៃគូល្អបំផុត និងខ្លាំងជាងដៃគូមុនៗដែលរូបគេបានជួបប្រកួតកន្លងមក។
ចាន់ រតនា ពន្យល់ថា ៖«ខ្ញុំយល់ឃើញថា ដៃគូម្នាក់នេះពិតជាស័ក្តិសមឥតខ្ចោះជាមួយនឹងខ្ញុំ»។
«Xie Wei នៅក្មេង កម្លាំងស៊ុហ្វខ្លាំង។ គាត់មានចលនាចេញចេញ-ចូលលឿនជាមួយនឹងកណ្តាប់ដៃ និងទាត់។ ជាពិសេសក្បាច់វ៉ៃរបស់គាត់គឺជំនាញឃីកបុកសីងដែលមិនសូវខុសប្លែកច្រើនពីជំនាញគុនខ្មែររបស់ខ្ញុំទេ។ គាត់ពិតជាស័ក្តិសមជាមួយខ្ញុំ»។

បើប្រៀបធៀបជាមួយដៃគូមុនៗ កីឡាករជាទូតសុឆន្ទៈរបស់ Cellcard បានចាត់ទុកថាដៃគូម្នាក់នេះគឺល្អ និងខ្លាំងជាងដៃគូមុនទាំងអស់។
ចាន់ រតនា លើកហេតុផលថា ៖«ធម្មតា ការផ្គូផ្គងកម្រិតអន្តរជាតិបែបនេះ ពីមួយលើកទៅមួយលើកគឺត្រូវតែជួបនឹងដៃគូដែលខ្លាំងៗជាងមុន»។
«គេនឹងមិនផ្គូផ្គូងឲ្យយើងជួបនឹងដៃគូដែលមានកម្រិត ឬសមត្ថភាពទាបជាងដៃគូមុនៗដែលយើងទទួលបានជ័យជម្នះទេ។ គេត្រូវតែឲ្យជួបនឹងដៃគូដែលខ្លាំងជាងមុន ពីព្រោះគេវាស់ស្ទង់សមត្ថភាពរបស់យើងដែលបានប្រកួតឈ្នះមុនៗ ហើយរៀបឲ្យជួបអ្នកខ្លាំងទៀត»។
ការផ្គូផ្គងឲ្យជួបដៃគូដែលមានកម្រិតខ្លាំងពីមួយទៅមួយគឺដើម្បីដឹងពីកម្រិតសមត្ថភាពរបស់ ចាន់ រតនា កើតឡើងកម្រិតណា។ វាក៏អាចប្រៀបធៀបនឹងជើងខ្លាំងផ្សេងៗទៀត ជាពិសេសដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពដែលឈានទៅប្រកួតជាមួយនឹងកីឡាករដែលមានឈ្មោះនៅក្នុងតារាងចំណាត់ថ្នាក់ មុនពេលជួបម្ចាស់ជើងឯកដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក។
ការប្រកួតចុងក្រោយរបស់ Xie Wei គឺបានចាញ់ជើងខ្លាំង Danny Kingad ដោយពិន្ទុប៉ុណ្ណោះ។ ដឹងស្រាប់ហើយកីឡាករហ្វីលីពីន Danny Kingad មានជំនាញគុនចម្រុះខ្ពស់ដែលធ្លាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រខ្សែក្រវាត់ពិភពលោក ONE Championship Flyweight Grand Prix ជាមួយកីឡាករ Demetriouss Johnson ដែលជាជើងខ្លាំងអាមេរិកធ្លាប់ឈ្នះខ្សែក្រវាត់ពិភពលោកច្រើនគ្រឿង។
ចាន់ រតនា ប្រៀបធៀបថា ៖«ពេលនោះ Danny Kingad ចាញ់កីឡាករ Demetriouss Johnson ដោយពិន្ទុប៉ុណ្ណោះ ហើយ Danny Kingad បានយកឈ្នះ Xie Wei ដោយពិន្ទុដែរ ដូច្នេះខ្ញុំអាចនិយាយបានថា ដៃគូលើកនេះខ្លាំងជាងមុន»។
លទ្ធផលប្រកួតជាមួយ Xie Wei ចេញបែបណា ខ្ញុំអាចវាស់ស្ទង់សមត្ថភាពខ្លួនឯងបានជាមួយនឹងជើងខ្លាំងផ្សេងៗដូចជា Danny Kingad និង Demetrious Johnson ជាដើម»។ ចាន់ រតនា បានសង្កត់ធ្ងន់។
គូឯកប្រចាំព្រឹត្តិការណ៍ONE: COLLISION COURSE គឺខ្លាចាស់ថៃ Nong-O Gaiyanghadao ត្រូវឡើងការពារខ្សែក្រវាត់មួយថៃពិភពលោករបស់ខ្លួន ONE Bantamweight Muay Thai World Championship ទល់នឹងមិត្តរួមជាតិជាជ័យលាភីលេខ១ពីកម្មវិធីប្រកួតស្វែងរកជើងខ្លាំង ONE Bantamweight Muay Thai Tournament គឺកីឡាករ Rodlek PK.Saenchai Muaythaigym ខណៈជើងខ្លាំង Lowen Tynanes វិលមកកាន់សង្វៀនវិញជាមួយនឹងអតីតជើងឯកពិភពលោក Marat Gafurov៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


