Connect with us

កីឡា

ក្រុម​កម្ពុជា​ចេញ​ទៅ​ប្រយុទ្ធ​ក្នុង​ពាន​ ​Suzuki​ Cup​ ហើយ​ជូន​ពរលទ្ធផល​ល្អ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​​២០២១​នេះ​បាន​ចេញ​ដំណើរ​ពី​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទៅ​ប្រទេស​សិង្ហបុរី​ដើម្បី​ចូល​រួម​ប្រកួត​​ជើង​ឯក​បាល់ទាត់​លំដាប់​ទី​១​​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា AFF Suzuki Cup 2020។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​ស្ថិត​នៅ​ពូល B ជា​មួយ​ក្រុម​ខ្លាំង៤​​​ផ្សេង​គឺ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ឡាវ។

ក្រុម​គោព្រៃ​កម្ពុជា​បើក​ឆាក​​ក្នុង​ពូល​ប្រកួត​ជា​មួយ​នឹង​ម៉ាឡេស៊ី នា​​ថ្ងៃ​ទី​៦ ខែ​ធ្នូ ហើយ​ប្រកួត​ទី​២​ជួបឥណ្ឌូណេស៊ី នា​ថ្ងៃ​ទី៩ ខែ​ធ្នូ ខណៈ​លើក​ទី​៣​ប៉ះ​ក្រុម​ឡាវ​នា​ថ្ងៃទី​១៥ ខែ​ធ្នូ មុន​ពេល​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ជា​មួយ​ជើង​ខ្លាំង វៀតណាម នា​ថ្ងៃទី​១៩ ខែ​ធ្នូ។

គិត​ចាប់​តាំង​ពី​ជើង​ឯក​អាស៊ាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​តាំង​ពី​ឆ្នាំ​១៩៩៦​មក ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​មិន​ធ្លាប់​បាន​ឡើង​វគ្គ​៤​ក្រុមចុង​ក្រោយ​ ឬ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ឡើយ​ ពោល​ធ្លាប់​បាន​ប្រកួត​តែ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ប៉ុណ្ណោះ។

សង្ឃឹម​ថា ឆ្នាំនេះក្រុម​គោព្រៃ​កម្ពុជា​ធ្វើ​បាន​ល្អ និង​បង្កើត​ប្រវត្តិ​សាស្ត្រ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន៕

អត្ថបទ៖ វីរបុត្រ
ប្រភពរូប៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម