សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បោះឆ្នោតរើសប្រធានអាណត្តិថ្មីឆ្នាំ ២០២១-២០២៥
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បោះឆ្នោតរើសប្រធានអាណត្តិថ្មីឆ្នាំ ២០២១-២០២៥

បានផុស

នៅ

លោក ឆឹង យ៉ៅយ៉េន បានក្លាយជាប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា អាណត្តិថ្មីទី ៧ ឆ្នាំ ២០២១-២០២៥ បន្ទាប់ពី​សមាជិក​ប្រតិបត្តិ និង​ក្លិប​ទូទាំងប្រទេស​សម្រេច​បោះឆ្នោត ជូន​នៅក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​ ៦ កាលពី​ព្រឹក​មិញ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​អាណត្តិ​ថ្មី​ ទី​៧ ឆ្នាំ ២០២១- ២០២៥ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​ មាន​សមាជិក​ប្រតិបត្តិ​ចំនួន​ ១០​ រូប ក្នុងនោះ​លោក ​ឆឹង យ៉ៅ​យ៉េន ប្រធាន​ដដែល លោក Casey Banrnett អនុ ប្រធាន លោក មាស វុ​ឌ្ឍី អនុប្រធាន លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ លោក រាជ សូ​ផែន អគ្គលេខាធិការរង លោក សំ ពិសិដ្ឋ អគ្គ​ហេ​រញ្ញឹក លោក មាស សា​រ៉ា​វុ​ឌ្ឍ លោក ឆឹង ច័ន្ទ​រិទ្ធី​វុ​ឌ្ឍ លោកស្រី ប៉ឹង សំអាង និង​លោក សន អេ​លី​ត សមាជិក​។

លោក ឆឹង យ៉ៅ​យ៉េន បាន​មានប្រសាសន៍ថា សម្រាប់​ទិសដៅ និង ផែនការ​កំណែ ទម្រង់​សហព័ន្ធ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ការ ប្រកួត​កីឡា SEA GAMES 2023 លើក​ទី​ ៣២ នៅ​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​សមាជិក​ ដែល​អសកម្ម​ភាព ដូច្នេះ​សហព័ន្ធ​ត្រូវតែ​ធ្វើ​សកម្មភាព​វះកាត់​ជាដាច់ខាត ដើម្បី​អភិឌ្ឍន៍​ប្រភេទ​កីឡាប្រដាល់​សកល​ក្នុង​គោលដៅ​ដណ្តើម​មេដាយមាស ប្រាក់ និង​សំរិទ្ធ ជូន​ប្រទេសជាតិ​។ លោក​បាន​បន្តថា សព្វថ្ងៃ​កីឡា​ប្រដាល់សកល​ជា​ប្រភេទ​កីឡា​មាន​សក្តានុពល និង​មាន​ប្រជាប្រិយ​នៅ​កម្ពុជា ព្រមទាំង​ឈានទៅ​ដណ្តើម​មេដាយ​ក្នុងការ​ប្រកួត​កម្រិត​តំបន់ ជាពិសេស​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ តែម្តង​។​

សូមបញ្ជាក់ថា សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា នា​ព្រឹក​ថ្ងៃទី​ ៣ ខែធ្នូ ឆ្នាំ ២០២១​ នេះ បានរៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​ ៦ ​ឆ្នាំ​ ២០១៧-២០២១ និង​បន្ត​អាណត្តិ​ទី​ ៧ ឆ្នាំ ​២០២១-២០២៥ នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ លោក ទុយ ប៊ុន​ហឿន អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង​កីឡា តំណាង​ក្រសួង​អប់រំយុវជន​ និង​កីឡា លោក ងិន សុ​បញ្ញា តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

សមាជិក​ប្រតិបត្តិ​សហព័ន្ធ​អាណ​តិ្ត​ចាស់ និង​អ្នកតំណាង​ក្លិប​ប្រដាល់សកល​នៅ​ទូ ទាំង​ប្រទេស ដែល​ចូលរួម​បានសម្រេច​បោះឆ្នោត​ជ្រើសរើស​លោក​ឆឹង យ៉ៅ​យ៉េន ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី​ទី​៧ ឆ្នាំ ២០២១ -២០២៥ បន្តទៀត៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services