កីឡា
កម្ពុជាចាប់ផ្តើមរៀបចំប្រដាល់សកលអាជីពស្តង់ដា WBC ចុងខែនេះ
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា (CPBC) នឹងរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់សកលអាជីពស្របតាមច្បាប់របស់របស់ក្រុមប្រឹក្សាប្រដាល់សកលពិភពលោក នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

តាមការឲ្យដឹងពីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាថា ការប្រកួតនេះមាន៨គូដែលសុទ្ធតែកីឡាករ កីឡាការិនីកម្ពុជាប្រកួតគ្នាឲ្យស្របតាមបទបញ្ជាការប្រកួត និងបទប្បញ្ញត្តិ របស់ក្រុមប្រឹក្សាប្រដាល់ពិភពលោក។
គោលបំណងសំខាន់នៃការៀបចំនេះដើម្បីបំពេញលក្ខន្តិកៈសម្រាប់ចូលជាសមាជិកក្នុងស្ថាប័នប្រដាល់សកល World Boxing Council (WBC)។ ព្រឹត្តិការណ៍ប្រកួតនេះនឹងមានថ្នាក់ដឹកនាំរបស់ WBC មកពីប្រទេសជប៉ុនចូលរួមដើម្បី ពិនិត្យ និងវាយតម្លៃដោយផ្ទាល់។

ការចូលជាសមាជិកក្រុមប្រឹក្សាប្រដាល់សកលពិភពលោកនឹងផ្តល់ឲ្យកម្ពុជាមានសិទ្ធិចូលរួមប្រកួតប្រដាល់សកលអាជីពលំដាប់ពិភពលោក និងស្វែងយល់កាន់តែច្បាស់ពីច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍អភិវឌ្ឍកីឡាប្រដាល់កម្រិតពិភពលោក។ ជាពិសេសនៅពេលកម្ពុជាបានក្លាយជាសមាជិកពេញ នឹងមានទង់ជាតិកម្ពុជានៅលើខ្សែក្រវាត់ WBC។
សូមបញ្ជាក់ថា ការប្រដាល់សកលអាជីពមិនពាក់អាវ ឬមួកការពារក្បាលឡើយ ហើយមានច្បាប់ប្រកួតពី៤ទឹក ៦ទឹក ៨ទឹក ១២ទឹក។ កាលពីសម័យមុន ការប្រកួតប្រដាល់សកលអាជីពមានរហូតដល់១៥ទឹក។ សម្រាប់ការប្រកួតប្រដាល់សកលនៅក្នុងកីឡាស៊ីហ្គេម កីឡាទ្វីបអាស៊ី ឬកីឡាអូឡាំពិក ដែលពាក់អាវ និងមួកការពារគឺជាប្រដាល់សកលស្ម័គ្រចិត្តដោយប្រើពេលតែ៣ទឹកប៉ុណ្ណោះ៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


