កីឡា
កីឡាប្រដាល់សកល ចាប់ផ្តើមពង្រឹងសមត្ថភាពតាមរយៈការប្រកួតតេស្ត២សប្តាហ៍ម្តង
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាចាប់ផ្តើមផែនការសកម្មភាពដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមជម្រើសជាតិតាមរយៈការបោះជំរំហ្វឹកហាត់ និងប្រកួតតេស្តសមត្ថភាពជាក់ស្តែងរាល់ពីរសប្តាហ៍ម្តង។

លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឲ្យដឹងថា សហព័ន្ធបានធ្វើតេស្តជ្រើសរើសអត្តពលិកប្រដាល់សកលពីរកម្រិតគឺ ក្រុមជម្រើសជាតិឈុតធំ និងក្រុមថ្នាលយុវជន។ បន្ទាប់ពីបានធ្វើតេស្តជ្រើសរើសរួចរាល់ កីឡាករ កីឡាការិនីទាំងអស់ត្រូវចូលបោះជំរំហ្វឹកហាត់ និងការប្រកួតសាកល្បងសមត្ថភាពជាក់ស្តែងរាល់ពីរសប្តាហ៍ម្តងជាមួយក្លិបប្រដាល់សកលនានានៅក្នុងរាជធានីភ្នំពេញ។

លោកបានលើកឡើងថា ៖«ថ្ងៃនេះ សហព័ន្ធបានជ្រើសរើសក្រុមជម្រើសជាតិ២កម្រិតគឺ កម្រិតយុវជន និងឈុតធំ សម្រាប់ត្រៀមស៊ីហ្គេម នៅប្រទេសថៃ ពីព្រោះក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឲ្យជ្រើសរើស២កម្រិត។ យើងនឹងប្រមូលផ្តុំកីឡាករ កីឡាការិនីហ្វឹកហាត់ដែលនឹងចាប់ផ្តើមនៅខែមេសាខាងមុខ»។

លោកបានបន្តថា ៖«ការធ្វើតេស្ត និងការប្រកួតតេស្តនេះគឺជាយុទ្ធសាស្ត្ររបស់សហព័ន្ធដលខុសប្លែកពីមុន ដោយសារយើងបានសហការជាមួយបណ្តាក្លិបប្រដាល់សកលនានានៅរាជធានីភ្នំពេញដើម្បីហ្វឹកហាត់ផង ប្រកួតសាកល្បងសមត្ថភាពផង ដែលធ្វើរៀងរាល់ពីរសប្តាហ៍ម្តងចាប់ពីថ្ងៃទី៣០ ខែមីនាទៅ»។

«ទីមួយគឺបោះជំរំហ្វឹកហាត់ និងប្រកួតដកស្រង់បច្ចេកទេសរាល់២សប្តាហ៍ម្តងជាមួយក្លិប។ ក្រៅពីនេះ សហព័ន្ធអាចនឹងរៀបចំការប្រកួតថ្នាលរាល់មួយខែម្តង គឺជាការប្រកួតថ្នាលជម្រើសជាតិជាមួយថ្នាលរបស់ក្លិប ដើម្បីឲ្យពួកគាត់មានបទពិសោធសម្រាប់ការត្រៀមកីឡាយុវជនអាស៊ីនៅកម្ពុជាឆ្នាំ២០២៩»។

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើយ៉ាងណាឲ្យកីឡាករ កីឡាការិនីមានឱកាសបង្ហាញសមត្ថភាពជាក់ស្តែងនៅលើសង្វៀន ប៉ុន្តែមិនសូវមានច្រើនទេ ដោយសារសង្វៀនប្រដាល់គុនខ្មែរឯកជនរបស់ស្ថានីយ៍ទូរទស្សន៍បច្ចុប្បន្នលែងដាក់ឲ្យមានការប្រកួតប្រដាល់សកល៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


