ប្រធាន​ក្រុម​ម៉ាឡេស៊ី​ព្រមាន​«កម្ពុជា​មិន​ដូច​ពី​មុន​ទេ​ ត្រូវប្រយ័ត្ន​មែន​ទែន»
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ប្រធាន​ក្រុម​ម៉ាឡេស៊ី​ព្រមាន​«កម្ពុជា​មិន​ដូច​ពី​មុន​ទេ​ ត្រូវប្រយ័ត្ន​មែន​ទែន»

បានផុស

នៅ

ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ាឡេស៊ី កីឡាករ Aidil Zafuan Radzak បាន​​​​ស្វែង​យល់​​ច្រើន​​ពី​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា និង​បាន​ព្រមាន​ដល់​ក្រុម​របស់​ខ្លួន​ថា ត្រូវតែ​ប្រុង​ប្រយ័ត្ន​​មែន​ទែន នៅ​ពេល​ក្រុម​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នា​បើក​ឆាក​ពូល B ពាន AFF Cup នៅ​ប្រទេស​សិង្ហបុរី​វេលា​ម៉ោង​៤:៣០​នាទី​ល្ងាច​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដាក់​គោល​ដៅ​ឡើង​ឲ្យ​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ AFF Cup ឆ្នាំ​នេះ ម៉ាឡេស៊ី​បាន​ប្តេជ្ញា​ដាច់​ខាត​ត្រូវ​តែ​យក​ឈ្នះ​កម្ពុជា​ដើម្បី​ទទួល​បាន​៣​ពិន្ទុ​បង្កើន​ទំនុក​ចិត្ត​ប្រកួត​បន្ទាប់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។

ទោះ​បី​ជា​យ៉ាង​ណា ប្រធាន​ក្រុម​វ័យ​៣៤​ឆ្នាំ Aidil បាន​រក​ឃើញថា ក្រុម​​កម្ពុជា​មិន​មែន​ជា​ក្រុម​ដែល​ងាយ​ស្រួល​យក​ឈ្នះ​ដូច​ពី​មុន​ទេ។

កីឡាករ Aidil Zafuan Radzak

កីឡាករ​បម្រើ​ការពារ​កណ្តាល​និយាយ​ថា ៖«យើង​បាន​សិក្សា​ពី​ហ្គេម​របស់​កម្ពុជា​ច្រើន។ ពួក​គេ​ពិត​ជា​ខុស​ប្លែក​ស្ទើរ​ទាំង​ស្រុង​ឥឡូវ​នេះ បើ​ប្រៀប​ធៀប​នឹង​យើង​ឃើញ​កាល​ពី​ឆ្នាំ​២០១៨»។

«របៀប​លេង​របស់​ពួក​គេ​ខុស​ប្លែក។ ពួក​គេលេង​គ្រប់​គ្រង​បាល់។ យើង​មិន​អាច​គិត​ថា ពួក​គេគ្មាន​ហានិភ័យ​ដូច​ពី​មុន ឬ​គិត​ថា ងាយ​ស្រួល​ឈ្នះ​នោះ​ទេ។ កម្ពុជា​ផ្លាស់​ប្តូរ​ច្រើន​ណាស់​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ»។

ទន្ទឹម​ជា​មួយ​គ្នា​នេះ ប្រធាន​ក្រុម​ម៉ាឡេស៊ី​ទទួល​ស្គាល់​ថា ម៉ាឡេស៊ី​​ត្រៀម​ខ្លួន​មិន​បាន​ល្អ​ទេ​ដោយ​សារ​​កីឡាករ​ជាប់​ប្រកួត​លីគ។ វា​មិន​ងាយ​ស្រួលសម្រាប់​ក្រុម​យក​ឈ្នះ​នោះ​ទេ ពី​ព្រោះលីគ​ប្រើ​ពេល​យូរ។

កីឡាករ Aidi មាន​ប្រធាន​ពិសោធ​ច្រើន​លើ​ឆាក​អន្តរជាតិ​ក្នុង​នោះ​ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​លើ​ឆាក​អន្តរជាតិ​បាន​៩៣​ដង និង​ជា​កីឡាករ​ដ៏​សំខាន់​ដើម្បី​ជំរុញ​នាំ​ផ្លូវ​កីឡាករ​វ័យ​ក្មេង។

សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឈប់​សម្រាក​យូរ​ជាង​ម៉ាឡេស៊ី​ដោយ​សារ​លីគកំពូល​កម្ពុជា​​បាន​ចប់​មុន​ម៉ាឡេស៊ី​៩​ថ្ងៃ។

គិត​ចាប់តាំង​ពី​ឆ្នាំ១៩៩៦​មក ក្រុម​កម្ពុជា និង​ម៉ាឡេស៊ី ​ធ្លាប់​ជួប​គ្នា​៣​ដង​ក្នុង​វគ្គ​ចែក​ពូល​សន្សំ​ពិន្ទុ​នៃ​ពាន​រង្វាន់​នេះ។ សម្រាប់​ការ​ជួប​គ្នា​ទាំង​៣​នេះ​កម្ពុជា​មិន​ដែល​ឈ្នះ​ម៉ាឡេស៊ី​ឡើយ ប៉ុន្តែ​បាន​កាត់​បន្ថយ​ពី​គេ​ស៊ុត​ចូល​គ្រាប់​ច្រើន​មក​តិច។

  • ឆ្នាំ​ ២០០០៖ ម៉ាឡេស៊ី ៣-០ កម្ពុជា
  • ឆ្នាំ​ ២០០១៦៖ ម៉ាឡេស៊ី ៣-២ កម្ពុជា
  • ឆ្នាំ ២០១៨៖ កម្ពុជចា ០-១ ម៉ាឡេស៊ី

អាន​អត្ថបទពាក់​ព័ន្ធ៖ វិភាគ ​បើក​ឆាកពូល B កម្ពុជា​​ប៉ះ​​ម៉ាឡេស៊ី ល្ងាច​នេះ

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Straitstimes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទី មុន

ប្រទះឃើញសាកសពស្ត្រីម្នាក់ត្រូវគេសម្លាប់យកទៅកប់ដី

ព័ត៌មានជាតិ២៧ នាទី មុន

ទូតបារាំងថា ការងារសិទ្ធិមនុស្ស ពាក់ព័ន្ធជាអន្តរវិស័យ ពុំមានភាពងាយស្រួលទេ

ព័ត៌មានជាតិ៣៣ នាទី មុន

ទីភ្នាក់ងារកយការ និងក្រសួងសុខាភិបាល​ ប្រារព្ធពិធីបញ្ចុះបឋមសិលាអគារសម្ភព និង ថែទាំទារកនៃគម្រោងពង្រឹងសុខភាពមាតា និងទារកនៅភូមិភាគឥ្ឍសាននៃប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

ទៀតហើយ! ជប៉ុន ជួបគ្រោះរញ្ជួយដីខ្លាំងក្លាកម្រិត ៦.៦ រ៉ិចទ័រ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ធ្វើសមយុទ្ធយោធានៅក្បែរ តំបន់ គ្រីមៀ ខណៈភាពតានតឹងកាន់តែខ្លាំងជាមួយ រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services