កីឡា
បន្ទាប់ពីឈ្នះខ្សែក្រវាត់ប្រាក់ Stamp និយាយអំពីការដណ្ដើមខ្សែក្រវាត់ ONE Atomweight នៅឆ្នាំ ២០២២
Stamp Stamp Fairtex កាច់ដៃ Ritu ឲ្យចាញ់នៅទឹកទី២ដើម្បីគ្រងជើងឯក Atomweight World Grand Prix ដែលជាខ្សែក្រវាត់ប្រាក់ នៅសង្វៀន ONE : WINTER WARRIORS កាលថ្ងៃសុក្រចុងសប្ដាហ៍មុន និងក្លាយជាបេក្ខភាពឡើងទៅដណ្ដើមខ្សែក្រវាត់មាស ONE Atomweight នាពេលខាងមុខផងដែរ។

នៅទឹកទី១ ពិតណាស់ Ritu ចាប់ផ្តើមភ្លាមចូលចាប់ផ្តួល និងព្យាយាមកាច់ផ្តួលជាច្រើនលើក ប៉ុន្តែ Stamp បានទប់ទល់ជំនាញក្រោមយ៉ាងល្អ។ ក្រៅពីការពារពីការបោកផ្តួលរបស់កីឡាការិនីឥណ្ឌា Stamp មានឱកាសឡើងជង្គង់ជាច្រើនទៀតផង។ នៅទឹកទី១ឃើញថា កីឡាការិនីថៃរឹងមាំជាង ហើយចូលទឹកទី២ Ritu នៅតែមានមហិច្ឆតាចូលអោប និងផ្តួលដដែល។ យ៉ាងណា កីឡាការិនីថៃអាចការពារបានយ៉ាងល្អ និងរើបម្រះ រួចហើយយកជើងកៀបករបស់ Ritu មុនពេលកាច់ដៃរហូតធ្វើឲ្យអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី២ដើម្បីក្លាយជាជើងឯកពិភពលោក Atomweight World Grand Prix តែម្ដង។

បន្ទាប់ពីទទួលជ័យជម្នះធំធេងពីការកាច់ដៃនេះ Stamp ថ្លែងពីការប៉ះ Ritu Phogat បែបនេះ ៖«ដោយស្មោះត្រង់ទៅ ខ្ញុំមិនដែលគិតថា ខ្ញុំអាចឃ្លេដៃគេឲចុះចាញ់បែបនេះទេ។ យ៉ាងណាក្ដី ខ្ញុំមិនអាចនិយាយថា ខ្ញុំស្ថិតនៅកម្រិតកំពូល ឬ ល្អបំផុតនោះដែរ»។

Stamp នឹងទទួលបានឱកាសប្រកួតទល់នឹងម្ចាស់ខ្សែក្រវាត់ដែលជានិមិត្តរូប Angela Lee ។ Lee គឺជាម្ចាស់ខ្សែក្រវាត់ ONE Women’s Atomweight Champion ដែលត្រូវ Stamp ជាបេក្ខភាពអាចឡើងដណ្ដើមនៅឆ្នាំ ២០២២ ខាងមុខ៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


