Connect with us

កីឡា

មេ ONE នឹង​ផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​៥​ម៉ឺន​ដុល្លារ​អាមេរិក​គ្រប់​ព្រឹត្តិការណ៍​ប្រកួត

បានផុស

នៅ

អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ ONE Championship លោក Chatri Sityodtong នឹង​ផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​បន្ថែម​៥​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​នីមួយៗ​។

ប្រាក់​លើកទឹកចិត្ត​តិច​បំផុត​ក៏​មាន​មួយ​រង្វាន់​ដែល​ត្រូវ​ផ្តល់​ឲ្យ​កីឡាករ​ម្នាក់​នៅ​ព្រឹត្តិការណ៍​ប្រកួត​នីមួយៗ ប៉ុន្តែ​អាចមាន​ច្រើន​រហូតដល់​៥​រង្វាន់​ដែល​ការផ្តល់ជូន​ផ្អែកលើ​ការប្រកួត​របស់​កីឡាករ​ម្នាក់ៗ ហើយ​អ្នកចាញ់​ក៏មាន​ឱកាស​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ដែរ​។

ស្ថាប័ន​ប្រដាល់​ដែល​ស្ថិតនៅ​ប្រទេស​សិង្ហ​បុរី​នឹង​រៀបចំ​ការប្រកួត​លើក​ទី​១​ប្រចាំឆ្នាំ​២០២២​នា​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​គឺ​ព្រឹត្តិការណ៍ ONE: Heavy Hitters ប៉ុន្តែ​គោលការណ៍​ប្រាក់​លើកទឹកចិត្ត​ថ្មី​មាន​ប្រសិទ្ធភាព​រួចហើយ​ចាប់ផ្តើម​តាំងពី​ព្រឹត្តិការណ៍​ប្រកួត ONE Winter Warriors កាលពី​ខែធ្នូ​មកម្ល៉េះ​។​

​ការប្រកួត​រវាង​កីឡាករ Saygid Guseyn Arslanaliev ជាមួយ Timofey Nastyukhin ជា​កីឡាករ​ដំបូង​គេ​ដែល​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ក្រោម​ប្រព័ន្ធ​ថ្មី​។

លោក Chatri បានផ្តល់​ប្រាក់​ដល់​កីឡាករ​ទាំងពីរ​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក​ដែល​ការប្រកួត​លើក​ទី​២​របស់​កីឡាករ​ទាំងពីរ​នេះ​ត្រូវបាន​ជ្រើសរើស​ជាការ​ប្រកួត​ល្អ​បំផុត​ប្រចាំឆ្នាំ​២០២១​ប្រចាំ​ស្ថាប័ន ONE។

តាម​ពិត​ទៅ​លោក Chatri ធ្លាប់​ផ្តល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​ដែល​ប្រកួត​ទទួលបាន​ការចាប់អារម្មណ៍​កាលពីមុន ប៉ុន្តែ​ត្រូវ​បាន​ផ្លាស់ប្តូរ ហើយ​ឥឡូវនេះ​ត្រូវ​ផ្តល់​គ្រប់​កម្មវិធី​ប្រកួត​។​

​ព្រឹត្តិការណ៍​ប្រកួត Heavy Hitters ថ្ងៃ​សុក្រ​នេះ គូ​ឯក​កីឡាការិនី​ចិន Xiong Jingnan ត្រូវការពារ​ខ្សែក្រវាត់​ពិភពលោក​របស់​នាង​ទល់នឹង​កីឡាការិនី​ជប៉ុន Ayaka Miura៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ៩ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៥ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម