កីឡា
ផ្លូវការ កម្ពុជាទទួលបានមេដាយសំរឹទ្ធ២គ្រឿង និងកក់មេដាយប្រាក់៣ សំរឹទ្ធ១ក្នុងដៃ
កម្ពុជាទទួលបានមេដាយសំរឹទ្ធ២គ្រឿងហើយ បន្ទាប់ពីកីឡាទូករ៉ូអ៉ីង វិញ្ញាសាគូបុរសបានឈ្នះមេដាយសំរឹទ្ធស្ទួនកាលពីព្រឹកថ្ងៃទី១១ ខែឧសភានេះ ខណៈកក់មេដាយប្រាក់៣គ្រឿង និងសំរឹទ្ធ១គ្រឿងក្នុងដៃនៅកីឡាស៊ីហ្គេម លើកទី៣១ ប្រទេសវៀតណាម។

កីឡាករ ផន សុភាន និងកីឡាករ ជៅ សំរេច ទទួលបានមេដាយសំរឹទ្ធស្ទួនសម្រាប់ការប្រកួតកីឡាទូករ៉ូអ៉ីង លើវិញ្ញាសាគូបុរស M2X ដែលបានប្រកួតនាព្រឹកថ្ងៃទី១១ ខែឧសភា។ នេះជាការទទួលបានមេដាយលើកដំបូងសម្រាប់កីឡាទូកកម្ពុជាក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម។
មេដាយសំរឹទ្ធស្ទួន១គ្រឿងទៀតគឺរកបានដោយកីឡាករឃីកបុកស៊ីង សាន រ៉ាគីម បន្ទាប់ពីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាញ់កីឡាករថៃកាលពីល្ងាចថ្ងៃទី១០ ខែឧសភា។
ក្រៅពីទទួលបានមេដាយផ្លូវការខាងលើ កម្ពុជាក៏បានកក់មេដាយប្រាក់៣គ្រឿងហើយ បន្ទាប់ពីកីឡាករឃីកបុកស៊ីង៣នាក់គឺ ទូច រ៉ាឆាន់, កាន់ ម៉េងហុង និង លន បញ្ញា បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស។
ដោយឡែកកីឡាករឃីកបុកស៊ីង ឈឿង ល្វៃ ក៏បានកក់មេដាយសំរឹទ្ធរួចហើយដែរ បន្ទាប់ពីបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលត្រូវប្រកួតជាមួយកីឡាករហ្វីលីពីន ល្ងាចនេះដើម្បីរកឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រប្រជែងមេដាយមាសដែរ។

ស្របពេលជាមួយគ្នានេះ ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) បានយកឈ្នះក្រុម U23 ឡាវដោយលទ្ធផល ៤-១ ដើម្បីទទួលបាន៣ពិន្ទុពីការប្រកួតសន្សំពិន្ទុក្នុងពូលលើកទី១ ហើយការប្រកួតលើកទី២ នឹងជួបក្រុម U23 សិង្ហបុរី វេលាម៉ោង៤រសៀលនេះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


