Connect with us

កីឡា

គ្រូបង្វឹកម៉ាឡេស៊ីថា៖ បានសិក្សាពីកម្ពុជាច្បាស់ណាស់ មុនជួបគ្នារសៀលនេះ នៅស៊ីហ្គេម

បានផុស

នៅ

​ទោះបីជា​បាន​កៅអី​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ក្រុម U-23 ម៉ាឡេស៊ី នៅតែ​ចង់​ឈរ​កំពូល​តារាង​ពូ​ល B នៅពេល​ពួកគេ​ជួប U-23 កម្ពុជា នៅ​កីឡដ្ឋាន Thien Truong Stadium នៅ​រសៀល​ថ្ងៃទី​ ១៦ ខែឧសភា នេះ​។​

គ្រូបង្វឹកក្រុម U-23 ម៉ាឡេស៊ី លោក Brad Maloney បានព្រមានកីឡាកររបស់ខ្លួនកុំឱ្យមើលស្រាល ព្រោះកម្ពុជាអាចបង្កបញ្ហាក្នុងការប្រកួតបានគ្រប់ពេល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Brad Maloney បាន​និយាយថា​៖ «​យើង​បាន​សិក្សា​ពី​ការប្រកួត​របស់​កម្ពុជា ហើយ​សរុបមក ពួកគេ​គឺជា​ក្រុម​ដ៏​ល្អ​។ កម្ពុ​ជាមាន​កីឡាករ​ដែលមាន​គុណភាព​ដូចជា សៀង ច​ន្ធា ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ប្រែប្រួល​នៃ​ការ​វាយបក​របស់​ពួកគេ​។​»

«​ជំនួស​ឱ្យ​ការផ្តោត​លើ​កម្ពុជា យើង​គួរតែ​គិតតែ​ការប្រកួត​របស់​យើង​។ ពិតណាស់ គោលដៅ​ គឺ​ដើម្បី​ឈ្នះ​ការប្រកួត និង​ឈរ​កំពូល​តារាង​។​» គ្រូបង្វឹក​អូស្ត្រាលី​រូបនេះ​បាន​បន្ថែម​។​

​លោក​ក៏បាន​ណែនាំ​កីឡាករ​របស់លោក​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ការណែនាំ​របស់លោក​ផងដែរ​។ «​យើង​មិន​ផ្លាស់ប្ដូរ​កីឡាករ​ច្រើន​ទេ គ្រាន់តែ​មានការ​ផ្លាស់ប្តូ​រ​ដោយ មួយ ឬ​ពីរ​នាក់​ប៉ុណ្ណោះ រហូតមកដល់​ពេលនេះ​។ ទោះជា​យ៉ាងណាក៏ដោយ យើង​អាច​នឹង​កែប្រែ​ក្រុម​របស់​យើង​សម្រាប់​ការប្រកួត​តទល់​នឹង​កម្ពុជា​។​» សម្ដី​របស់ លោក Brad Maloney​។ សូមបញ្ជាក់ថា កម្ពុជា ត្រូវ​ប្រកួត​បង្គ្រប់កិច្ច​ល្ងាច​នេះ​ដោយ ជួប​ម៉ាឡេស៊ី នៅវេលា​ម៉ោង ៤:០០ ​រសៀល​៕

អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម